អូស្ត្រាលីចោទប្រកាន់ក្មេងជំទង់ ៥ នាក់ជុំវិញហេតុការណ៍ប្រើកាំបិតចាក់បព្វជិតនៅក្រុងស៊ីដនី

2024/04/25 09:44:14 pm        188

នគរបាលអូស្ត្រាលី បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៥ មេសា) នេះថា ពួកគេបានចោទប្រកាន់ក្មេងជំទង់៥ នាក់ពីបទល្មើសពាក់ព័ន្ធនឹងអំពើភេរវកម្ម នៅក្នុងការស៊ើបអង្កេតបន្ទាប់ពីការចាក់សម្លាប់គណៈសង្ឃជាន់ខ្ពស់ (បុព្វជិត) នៅវិហារសាសនាគ្រិស្ត អាស៊ីរៀន (Assyrian) ខណៈពេលដែលលោកកំពុងផ្តល់ការផ្សាយផ្ទាល់ធម្មទានកាលពីដើមខែនេះ។

ក្មេងប្រុសទាំងប្រាំនាក់ ដែលនឹងត្រូវចូលតុលាការកុមារនៅថ្ងៃព្រហស្បតិ៍នោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ នៅក្នុងតំបន់ទីក្រុង ស៊ីដនី (Sydney)។

នគរបាលនិយាយថា ពួកគេគឺជាជនសមគំនិតជាមួយក្មេងប្រុសវ័យ ១៦ ឆ្នាំម្នាក់ដែលត្រូវបានចោទប្រកាន់រួចហើយ ក្នុងការប្រើកាំបិតព្យាយាមចាក់សម្លាប់លើបុព្វជិត ម៉ា ម៉ារី អ៊ីម៉ានុយអ៊ែល (Mar Mari Emmanuel) ដែលបានរងរបួសក្នុងហេតុការណ៍ថ្ងៃទី១៥ ខែមេសា នៅឯព្រះវិហារនោះ។

នគរបាលរដ្ឋ ញ៉ូវ សៅ វែលស៍ (New South Wales) និយាយថា ការចោទប្រកាន់ចុងក្រោយ រួមមានការកាន់កាប់សម្ភារៈជ្រុលនិយម ឃុបឃិតរៀបចំធ្វើអំពើភេរវកម្ម និងការកាន់កាំបិតនៅទីសាធារណៈ។

បុព្វជិត អ៊ីម៉ានុយអ៊ែល ដែលជាគណៈសង្ឃជាន់ខ្ពស់នៅព្រះវិហារសាសនាគ្រិស្ដ អាស៊ីរៀន នៅជាយក្រុង ស៊ីដនី ក្នុងតំបន់ វ៉េកហ្វីល (Wakefield) គឺជាអ្នកមានប្រជាប្រិយភាពក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមមានអ្នកតាមដានជុំវិញពិភពលោក និងជាអ្នករិះគន់យ៉ាងចាស់ដៃចំពោះការស្រលាញ់ភេទដូចគ្នា ការចាក់វ៉ាក់សាំងកូវីដ១៩ សាសនាអ៊ីស្លាម និងការជាប់ឆ្នោតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden)៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm