គណៈប្រតិភូរដ្ឋសភាកម្ពុជាអញ្ជើញទៅទស្សនកិច្ចនៅក្រុមហ៊ុន cyberdyne នៃប្រទេសជប៉ុន

2024/04/25 09:48:35 pm        207

នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង បាន​អញ្ជើញ​ទៅ​ទស្សន​កិច្ច​នៅ​សាជីវកម្មអន្តរជាតិ Cyberdyne ដែលបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បី​គាំទ្រ​ដល់​ប្រជាជនវ័យចំណាស់នៅក្នុងសង្គមជប៉ុន និងប្រជាជននៅលើពិភពលោក។

លោកសាស្ត្រាចារ្យ យ៉ូស៊ីយុគិ សាន់កៃ Yoshiyuki Sankai ប្រធាន និងជា​នាយក​ប្រតិបត្តិ​ នៃ​សាជីវកម្ម Cyberdyne បានជម្រាប​ជូន​គណៈ​ប្រតិភូ​អំពី​ប្រវត្តិ​នៃ​ការ​ករកើត​បច្ចេកវិទ្យា​ថ្មី​របស់​សាជីវកម្មនេះ ដែលបច្ចុប្បន្នគឺឈានដល់ បច្ចេកវិទ្យា5.0 ដែល​ត្រូវ​ការ​គិតគូរ​ទៅ​លើ​ក្រុម​មនុស្ស​វ័យ​ចំណាស់​ដោយ​ប្រើបច្ចេកវិទ្យា AI។ Cyberdyne កំពុងធ្វើការលើក​កម្ពស់​អាជីវកម្ម​របស់​ខ្លួន​ដើម្បី​​បង្កើតអនាគតដ៏ល្អមួយ តាមរយៈការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត និង​ការ​ដឹក​ជញ្ជូន​ប្រព័ន្ធ Cybernics ប្រកបដោយភាពច្នៃប្រឌិត ដោ​យផ្តោតទៅលើឱសថនិងសុខុមាលភាព ជីវិត និង​កន្លែង​ធ្វើការ ដោយប្រើប្រាស់បច្ចេកបច្ខេកវិទ្យាថ្មីថ្មី "Cybernics" ដោយរួមបញ្ចូល​គ្នារ​វាង​មនុស្ស​ មនុស្សយន្ត AI និងប្រព័ន្ធព័ត៌មាន។

Cybernics ជាផលិតផល AI-Robot កម្រិតខ្ពស់សម្រាប់ការថែទាំសុខភាព ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​កម្លាំង​ពលកម្មដែលមានវ័យចំណាស់របស់យើង និងឆ្លើយតបទៅនឹងកម្លាំងការងារដែលធ្លាក់ចុះ។ តាមរយៈបច្ចេកវិទ្យានេះ ប្រព័ន្ធសរសៃប្រសាទរបស់មនុស្ស ប្រព័ន្ធសរីរវិទ្យា និងប្រព័ន្ធ​បរិស្ថាន​ត្រូវ​បាន​ភ្ជាប់​ជាមួយកុំព្យូទ័រទំនើប ហើយទិន្នន័យដ៏ធំរបស់មនុស្ស និងវត្ថុត្រូវបានប្រមូលផ្តុំ វិភាគ និង​ដំណើរ​ការ AI ដូច្នេះពន្លឿនការបង្កើតឧស្សាហកម្ម Cybernics ថ្មីមួយដែលរួមផ្សំ "មនុស្ស" ជាមួយ​ "Cyberspace និង Physical Space" ។

លោកជំទាវ ក៏បានសាកល្បងប្រើប្រាស់ប្រព័ន្ធ Cybernics នេះ ដោយការ​បញ្ជារ​ពី​ខួក្បាល​ទៅ​លើ​សរីរាង្គ​ដែល​មិនកម្រើក ឱ្យគ្រឿងយន្ត Cybernics ជាអ្នកធ្វើចលនា។ ឧបករណ៍នេះ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចលនានៃសរីរាង្គរបស់មនុស្សចាស់ដែលពិបាកក្នុងការធ្វើបម្លាស់ទី ដេក ដើរ ឈរ អង្គុយ ដោយសារមានបញ្ហាចង្កេះ ស្វិតសាច់ដុំ ឬពិការភាពដោយសារជំងឺដាច់សសៃឈាម និង​ជំងឺ​ផ្សេងៗ​ជាដើម។

អ្នកស្រាវជ្រាវនៃសាជីវកម្ម Cyberdyne បានបង្ហាញ​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​នាំ​យក​បច្ចេក​វិទ្យា​នេះ​មក​ជូន​ប្រជាជនកម្ពុជា ដោយលោកសាស្ត្រាចារ្យ​ក៏​ធ្លាប់​បានម​ក​ចូលរួម​នៅ​ក្នុង​សិក្ខា​សាលា​ផ្លាស់​ប្តូរ​បទពិសោធជាជាមួយសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm