ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តាមរយ: លោក ឯក ឃុនដឿន អភិបាល ខណ្ឌទួលគោក បានណែនាំអោយក្រុមការងាររដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ ដឹកនាំដោយលោក ជា ឃាង ចៅសង្កាត់ ចុះធ្វើកំណត់ហេតុ អនុញ្ញាតិបើកទីតាំងធ្វើចត្តាឡីស័ក អោយដំណើរការឡើងវិញចំនួន ០៥ទីតាំងបន្ថែមទៀត នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។
យោងតាមរបាយការណ៍ របស់រដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ បានបញ្ជាក់ថា ទីតាំង១.ផ្ទះលេខ៩៣B ច្រកផ្លូវលេខ២៤៧ ភូមិ១។ទី២.ផ្ទះលេខ១៣០( បន្ទប់ជួលលេខ២០៥) ផ្លូវលេខ១៩២ ភូមិ៩។ទី៣.ផ្ទះលេខ៣៦A ច្រកផ្លូវលេខ១៩២ ភូមិ១០។ទី៤.ផ្ទះលេខ៣៧ ច្រកផ្លូវលេខ២៧១ ភូមិ១១។និងទី៥.ផ្ទះលេខ៥១B ច្រកផ្លូវលេខ៦៥៦ ភូមិ១២ បានអនុវត្តវិធាន របស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋាភិបាល បានត្រឹមត្រូវផងដែរ។
ក្នុងនោះលោក ចៅសង្កាត់ទឹកល្អក់ទី៣ និងលោកមេភូមិ បានណែនាំអោយម្ចាស់ផ្ទះអនុវត្ត តាមវិធានការណ៍របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងបន្តធ្វើចត្តាឡីស័ក្តនៅផ្ទះរយៈពេល១៤ថ្ងៃទៀត អនុវត្តន៍តាមការ ណែនាំរបស់ក្រសួងសុខាភិបាល ដាក់ខ្លួនដាច់ដោយឡែក ចំពោះអ្នកដែលបានជាសះស្បើយពីជំងឺ៕អត្ថបទ ៖ កុម្ភះ







