ទឹកជំនន់ដ៏ធ្ងន់ធ្ងរបានវាយប្រហារទ្វីបអាហ្វ្រិកភាគខាងកើត ដោយមានភ្លៀងធ្លាក់ខ្លាំងដែលបានធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅទូទាំងប្រទេសមួយចំនួន។ ប៉ុន្មានសប្តាហ៍ថ្មីៗនេះបានឃើញការស្លាប់ប្រហែល ១០០ នាក់នៅក្នុងតំបន់ ទាក់ទងនឹងភ្លៀងធ្លាក់ខ្លាំង ដែលត្រូវបានកំណត់ថានឹងកាន់តែយ៉ាប់យ៉ឺននៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
នៅរដ្ឋធានីណៃរ៉ូប៊ី របស់ប្រទេសកេនយ៉ា ផ្លូវដ៏មមាញឹកត្រូវបានប្រែក្លាយទៅជាទន្លេ ហើយយោងតាមសមាគមកាកបាទក្រហមកេនយ៉ា បានឱ្យដឹងថា មនុស្ស ៣៨ នាក់បានស្លាប់ចាប់តាំងពីពាក់កណ្តាលខែមីនា។
នៅប្រទេសសូម៉ាលី កុមារ ៤ នាក់បានស្លាប់កាលពីសប្តាហ៍មុន ខណៈជាង ៨០០ នាក់ត្រូវបានជម្លៀសដោយទឹកជំនន់ ចំណែកប្រទេសតង់ហ្សានី ក៏រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរផងដែរដោយទឹកជំនន់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានរបាយការណ៍ថាមានមនុស្សស្លាប់ជាង ៥០ នាក់។
ស្ថានភាពកាន់តែអាក្រក់ទៅៗកាលពីសប្តាហ៍មុន ដោយប្រទេសប៊ូរុនឌី ដែលជាប្រទេសក្រីក្របំផុតមួយរបស់ពិភពលោក និងជាទីដែល ៨០ ភាគរយនៃប្រជាជនចំនួន ១៣ លាននាក់ធ្វើការក្នុងវិស័យកសិកម្ម ដែលអាចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ បានអំពាវនាវឱ្យអន្តរជាតិជួយដោះស្រាយទឹកជំនន់។
ក្រុមអ្នកជំនាញអាកាសធាតុបានផ្សារភ្ជាប់បញ្ហាទឹកជំនន់ដែលកំពុងបន្តនៅទូទាំងតំបន់នេះ ទៅនឹងបាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ (El Nino)៕