ឱសានវាទលើ TikTok ធ្វើឲ្យក្រុមហ៊ុនអាមេរិកក្លាយជាគោលដៅឆ្លើយតបរបស់ចិន

2024/04/25 10:27:22 pm        128

បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើច្បាប់ដែលអាចបញ្ចប់ដំណើរការនៃបណ្ដាញសង្គម TikTok ក្នុងទីផ្សារសហរដ្ឋអាមេរិកនោះ ទីក្រុងប៉េកាំងត្រូវតែសម្រេចជ្រើសរើសវិធីល្អបំផុត ដើម្បីសងសឹកចំពោះការវាយប្រហារលើក្រមហ៊ុនដែលមានតម្លៃបំផុតរបស់ពិភពលោកមួយនេះ។

ច្បាប់ដែលបានអនុម័តកាលពីថ្ងៃពុធ (ទី២៤ ខែមេសា) នឹងផ្តល់រយៈពេលជិត ១ឆ្នាំដល់ក្រុមហ៊ុនមេរបស់ចិន គឺ ByteDance Ltd. ឲ្យលក់វេទិកាចែករំលែកវីដេអូរបស់ខ្លួន មុនពេលប្រឈមនឹងការហាមឃាត់ទាំងស្រុង។ នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ប៉ុន្មានម៉ោងមុននោះ ក្រសួងការបរទេសចិន បានចង្អុលបង្ហាញអ្នកសារព័ត៌មានពីការប្ដេជ្ញារបស់មន្ត្រីពាណិជ្ជកម្ម កាលពីខែមីនា ក្នុងការចាត់វិធានការ «ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន»។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលរបស់ប្រធានាធិបតីចិន លោក Xi Jinping (ស៊ី ជីនពីង) បានបង្ហាញពីការអត់ធ្មត់ ក្នុងការឆ្លើយតបទៅនឹងរលកនៃការទប់ស្កាត់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ក្នុងរដូវកាលបោះឆ្នោតដ៏ក្ដៅគគុកនេះ។ ការអត់ធ្មត់របស់បក្សកុម្មុយនីស្តចិននេះកាន់តែមានភាពងាយស្រួល ដោយសារជម្រើសរបស់លោក Biden លើសកម្មភាពសំខាន់ៗជាច្រើន ដូចជាការយកពន្ធលើដែកដែលចិននាំចេញក្នុងបរិមាណតិចតួចទៅអាមេរិក។

ការធ្វើឲ្យ TikTok ឬម្ចាស់ជនជាតិចិនរបស់បណ្ដាញសង្គមនេះ ចេញពីសហរដ្ឋអាមេរិក អាចប្រឈមនឹងការតបតតាមកម្រិតនោះ។ មន្ត្រីជាច្រើនរូប ក្នុងឆ្នាំ២០២៣ បានបង្ហាញឆន្ទៈរបស់ពួកគេ ក្នុងការឆ្លើយតបទៅតាមកម្រិត ចំពោះយុទ្ធនាការរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើឲ្យខ្សោយនូវលទ្ធភាពចូលប្រើប្រាស់របស់ទីក្រុងប៉េកាំង ចំពោះឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់ ជាឧទាហរណ៍ ដោយចាប់ផ្តើមស៊ើបអង្កេតទៅលើក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំរបស់អាមេរិក គឺក្រុមហ៊ុន Micron Technology។

នាយកប្រតិបត្តិបច្ចេកវិទ្យាភូមិសាស្ត្រនៅក្រុមហ៊ុន Eurasia Group លោកស្រី Xiaomeng Lu បាននិយាយថា៖ «ប្រទេសចិនកំពុងរក្សាជម្រើសបើកចំហ នាពេលនេះ»។ ប៉ុន្តែលោកស្រីបានសង្កត់ធ្ងន់ថា ប្រសិនបើ TikTok អស់ជម្រើសផ្នែកផ្លូវច្បាប់របស់ខ្លួន ហើយពិតជាត្រូវចាកចេញពីអាមេរិកមែននោះ «ម៉ាកបច្ចេកវិទ្យាអាមេរិកមួយចំនួនអាចប្រឈមនឹងហានិភ័យ ក្នុងការក្លាយជាអ្នករងគ្រោះនៃវដ្តចក្រសងសឹកគ្នានេះ។

គួរបញ្ជាក់ថា ការរឹតបន្តឹងលើអ៊ីនធឺណិតរបស់ទីក្រុងប៉េកាំងបានបង្ខំឲ្យក្រុមហ៊ុនបណ្ដាញសង្គមអាមេរិកភាគច្រើនចាកចេញពីទីផ្សាររបស់ចិនរួចហើយ ដូចជា Meta Platforms និង Snap ជាដើម។ តែយ៉ាងណាក្ដី សកម្មភាពណាមួយរបស់ចិន ទំនងជានឹងព្យាយាមចៀសឲ្យបាន ក្នុងការបង្កការខូចខាតដល់សេដ្ឋកិច្ចរបស់ខ្លួន ខណៈដែលអ្នកបង្កើតគោលនយោបាយប្រឹងប្រយុទ្ធនឹងវិបត្តិអចលនទ្រព្យ ដែលកំពុងថ្លឹងថ្លែងលើកំណើន រួមជាមួយនឹងតម្រូវការក្នុងស្រុកដែលមានស្ថានភាពខ្សោយទៅៗ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        104
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm