រូបភាពពីផ្កាយរណបបង្ហាញថា ចិនផ្ដល់ផែចតដល់នាវាដែលភ្ជាប់ទៅនឹងការផ្ទេរអាវុធកូរ៉េខាងជើង-រុស្ស៊ី

2024/04/25 10:29:23 pm        94

យោងតាមរូបភាពពីផ្កាយរណបដែលសារព័ត៌មាន Reuters ទទួលបាន បានបង្ហាញឲ្យឃើញថា ប្រទេសចិន កំពុងផ្តល់កន្លែងចតសម្រាប់នាវាដឹកទំនិញរុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្ម ដោយសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការបញ្ជូនសព្វាវុធរបស់កូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី ខណៈដែលការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកកើនឡើង ចំពោះការគាំទ្ររបស់ទីក្រុងប៉េកាំង ក្នុងសង្គ្រាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។

វិទ្យាស្ថានស្រាវជ្រាវ RUSI របស់ចក្រភពអង់គ្លេស បានឲ្យដឹងថា នាវារុស្ស៊ី Angara ដែលតាំងពីខែសីហា ឆ្នាំ២០២៣ បានផ្លាស់ទៅកាន់កំពង់ផែរុស្ស៊ី ដោយកុងតឺន័ររាប់ពាន់កុងតឺន័រ ត្រូវបានគេជឿថា មានផ្ទុកគ្រាប់បែករបស់កូរ៉េខាងជើងនោះ ត្រូវបានបោះយុថ្កាចតនៅកន្លែងចំណតនាវារបស់ចិន ក្នុងខេត្ត Zhejiang ភាគខាងកើត ចាប់តាំងពីខែកុម្ភៈ។

វត្តមានរបស់នាវានេះ នៅឯកំពង់ផែចិន បានបង្ហាញពីបញ្ហាប្រឈមដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងជួបប្រទះ នៅពេលពួកគេព្យាយាមរារាំងការគាំទ្រផ្នែកយោធា និងសេដ្ឋកិច្ចសម្រាប់រុស្ស៊ី។ 

ដោយអ៊ុយក្រែន ស្ថិតក្រោមការវាយលុករបស់រុស្ស៊ីជាថ្មី និងកំពុងខ្វះខាតគ្រាប់រំសេវ មន្ត្រីអាមេរិក បានចេញការព្រមានកាន់តែខ្លាំងឡើងអំពីអ្វីដែលពួកគេនិយាយថា ជាជំនួយរបស់ចិន ក្នុងការកសាងយោធារបស់រុស្ស៊ីឡើងវិញ បន្ទាប់ពីជួបការលំបាកពីដំបូង ក្នុងសង្គ្រាមអ៊ុយក្រែននេះ។ 

ការគាំទ្រនោះ ត្រូវបានគេរំពឹងថា នឹងឈានដល់កំពូលរបៀបវារៈ នៅសប្តាហ៍នេះ ខណៈដែលរដ្ឋមន្ត្រីការបរទេសលោក Antony Blinken ធ្វើទស្សនកិច្ច នៅទីក្រុងប៉េកាំង។ អ្នកការទូតលំដាប់ទី២ របស់ក្រសួងការបរទេសលោក Kurt Campbell បាននិយាយនៅខែនេះថា ទីក្រុងវ៉ាស៊ីនតោននឹងមិន «អង្គុយស្ងៀម» ប្រសិនបើទីក្រុងប៉េកាំងបង្កើនការគាំទ្ររបស់ខ្លួនដល់ទីក្រុងម៉ូស្គូ។

ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនមិនបានដឹងអំពីព័ត៌មានលម្អិតដែលទាក់ទងនឹងនាវា Angara នោះទេ។ ហើយក្រសួងការបរទេសចិន ក៏បានប្រាប់ដែរថា ខ្លួនមិនមានព័ត៌មានអំពីបញ្ហានេះទេ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        38
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        64
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm