នាង Malala Yousafzai ប្តេជ្ញាគាំទ្រតំបន់ហ្កាហ្សា បន្ទាប់ពីមានការរិះគន់

2024/04/25 10:31:21 pm        177

ម្ចាស់ជ័យលាភីណូបែល នាង Malala Yousafzai នៅថ្ងៃព្រហស្បតិ៍ (២៥ មេសា) បានថ្កោលទោសអ៊ីស្រាអែល និងបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់នាងចំពោះប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា បន្ទាប់ពីមានប្រតិកម្មនៅក្នុងប្រទេសកំណើតប៉ាគីស្ថានរបស់នាង ចំពោះតន្ត្រី Broadway ដែលនាងបានផលិតរួមគ្នាជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Hillary Clinton។

នាង Yousafzai ដែលបានទទួលរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ២០១៤ ត្រូវបានថ្កោលទោសដោយមនុស្សមួយចំនួន សម្រាប់ការចាប់ដៃគូជាមួយលោកស្រី Clinton ដែលជាអ្នកគាំទ្រនិយាយឥតលាក់លៀមនៃសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស។

តន្ត្រីដែលមានចំណងជើងថា «Suffs» ពណ៌នាអំពីយុទ្ធនាការបោះឆ្នោតរបស់ស្ត្រីអាមេរិក សម្រាប់សិទ្ធិបោះឆ្នោតក្នុងសតវត្សទី២០ ហើយបានប្រគុំនៅទីក្រុងញូវយ៉ក តាំងពីសប្តាហ៍មុន។

នាង Yousafzai បានសរសេរនៅលើបណ្ដាញសង្គម X ដែលជាអតីត Twitter ថា៖ «ខ្ញុំចង់ឲ្យមិនមានការភ័ន្តច្រឡំអំពីការគាំទ្ររបស់ខ្ញុំ សម្រាប់ប្រជាជនហ្កាហ្សានោះទេ។ យើងមិនត្រូវការឃើញសពបន្ថែមទៀត ការទម្លាក់គ្រាប់បែកលើសាលារៀន និងកុមារអត់ឃ្លាន។ ដូច្នេះ សូមយល់ថា បទឈប់បាញ់ គឺជាការបន្ទាន់ និងចាំបាច់»។ 

នាងបានបន្ថែមថា៖ «ខ្ញុំបាន ហើយនឹងបន្តថ្កោលទោសរដ្ឋាភិបាលអ៊ីស្រាអែល ចំពោះការរំលោភច្បាប់អន្តរជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម»។

សូមរំលឹកថា នាង Yousafzai បានទទួលរង្វាន់ណូបែលសន្តិភាព បន្ទាប់ពីរូបនាងត្រូវបានបាញ់ចំក្បាលដោយពួកតាលីបង់ប៉ាគីស្ថាន ខណៈដែលនាងជំរុញឲ្យមានការអប់រំដល់នារីនៅវ័យជំទង់ ក្នុងឆ្នាំ២០១២៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm