គណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមសិក្ខាសាលាស្តីពី “ការអនុវត្តន៍គោលការណ៍​ណែនាំអាស៊ាន ស្តីពីការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យអាហារ កសិកម្ម និងព្រៃឈើ” នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ

2024/04/25 10:39:29 pm        75

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាម ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃស្ថាប័នអន្តរសភាអាស៊ាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វេង សាខុន និងឯកឧត្តម គង់ បណ្តូល សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម បាន​អញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ការអនុវត្តន៍គោលការណ៍ណែនាំអាស៊ានស្តីពី ការលើក​កម្ពស់​ការ​វិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យអាហារ កសិកម្ម និងព្រៃឈើ» ដែល​ប្រព្រឹត្ត​ទៅនៅថ្ងៃទី ២៤-២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយលេខាធិការដ្ឋានអាយប៉ា អង្គការស្បៀង និង​កសិកម្ម (FAO) និងវិទ្យាស្ថានអន្តរជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (IISD) ដើម្បី​តាម​ដាន​ការ​អនុវត្តន៍នៃសេចក្តីសម្រេចស្តីពី “ការជំរុញការ​អនុវត្ត​ន៍​គោលការណ៍​ណែនាំ​អាស៊ាន ស្តីពីការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវ ក្នុងវិស័យអាហារ កសិកម្ម និង​ព្រៃឈើ” ដែលបានអនុម័តក្នុងមហាសន្និបាតអាយប៉ាលើកទី៤៤ កាលពីឆ្នាំ២០២៣ កន្លងទៅ។ សិក្ខាសាលានេះ មានគោលបំណងបង្កើនការយល់ដឹងរបស់សភា​ និងរៀបចំ​ក្រប​ខ័ណ្ឌ​សម្រាប់​ការ​អនុវត្តន៍​របស់សភាលើគោលការណ៍ណែនាំអាស៊ានស្តីពី ការលើកកម្ពស់ការ​វិនិយោគ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវក្នុងវិស័យអាហារ កសិកម្ម និងព្រៃឈើ ដោយក្របខ័ណ្ឌសម្រាប់ការអនុវត្តន៍នេះ ត្រូវ​បានយកមកពិភាក្សា និងអនុម័ត នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥ នាពេលខាងមុខ​ ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        71
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        64
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm