ឯកឧត្តមគីម វីរៈ លើកទឹកចិត្តថ្នាក់ក្រោមជាតិអនុវត្តន៍សកម្មភាពត្រៀមរៀបចំឆ្លើយតបនិងផែនការសកម្មភាពដោយអនុវត្តន៍តាមគោលដៅជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល

2024/04/26 02:21:43 am        98

ត្បូងឃ្មុំ៖ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងទិសដៅការងារឆ្នាំ២០២៤ ពិធីនេះមានការចូលរួមពីឯកឧត្តម គន់ រ័ត្នមុនីអភិបាលរងខេត្តនិងមន្ទីពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរក្រុង ស្រុក ខណ្ឌ កងកម្លាំងទាំងបី កាយរិទ្ធ កាកបាទក្រហម អង្កការដៃដូអភិវឌ្ឍន៏មួយចឱនួន។

តាមរបាយការណ៍របស់អភិបាលរងខេត្ត ឯកឧត្តម គន់ រ័ត្នមុនី បានអោយដឹងថា ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ ២០២៤ នេះដោយសារខេត្តជាប់តាមដងទន្លេមេគង្គផង ងាយជួបប្រទះនិងការរងពីទឹកជំនន់និងបាក់ច្រាំងទន្លេ នៅតំបន់លើផងនោះ គឺ៦ខែទឹក ៦ខែគោក ដូច្នេះថ្នាក់ខេត្តបានអនុវត្តន៏ដូចខាងក្រោម៖ -ជំរុញផ្សព្វផ្សាយដល់សាធារណជន អំពីហានីភ័យ នៃគ្រោះមហន្តរាយ និងត្រៀមបង្ការឆ្លើយតប ដើម្បីពង្រីកការយល់ដឹង និងចូលរួមកាត់បន្ថយការខូចខាត -ត្រៀមទីទួលសុវត្ថិភាព ដើម្បីជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈចេញពីនិងបាត់បង់ដោយសារគ្រោះមហន្តរាយតំបន់លិចលង់មកកាន់ទីទួលសុវត្ថិភាព ពន្លឿនការដាំដុះ និងប្រើប្រាស់ពូជដំណាំផ្សេងៗ ផងដែរ។ឯកឧត្តមបន្តថាការផ្សព្វផ្សាយអំពីវិធានការត្រៀមបង្ការខាងថ្នាក់ខេត្ត ពិនិត្យតាមដានកំពស់ទឹកដើម្បី ចាត់វិធានការទាន់ពេលវេលា។

សូមរំលឹកថាក្នុងឆ្នាំ២០២៣ កន្លងមកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានធ្វើការត្រៀមរៀបចំបានល្អប្រសើរទាំង ការរៀបចំផែនការត្រៀមបម្រុង ការបណ្តុះបណ្តាលពង្រឹងសមត្ថភាព ការពង្រឹងប្រព័ន្ធព័ត៌មានគ្រប់គ្រង គ្រោះមហន្តរាយ ការពង្រឹងប្រព័ន្ធផ្តល់ដំណឹងជាមុន និងការធ្វើសមយុទ្ធសាកល្បង។ ប៉ុន្តែទោះបីយ៉ាង ណា ចំណុចខ្វះខាតមួយចំនួននៅតែមាន ដែលតម្រូវឱ្យយើងត្រូវធ្វើការដោះស្រាយរួមគ្នា ដើម្បីធ្វើឱ្យ ការងារត្រៀមរៀបចំ ការឆ្លើយតបសង្គ្រោះបន្ទាន់ និងការស្តារឡើងវិញ កាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម គីម វិរៈ មានប្រសាសន៏ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី អតីតនាយក រដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដោយមាន ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេស រដ្ឋមន្ត្រី អនុប្រធានទី១ (គ.ជ.គ.ម). ជាសេនាធិការ និងអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយ ២០១៩-២០២៣ គឺបានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការគ្រប់គ្រងគ្រោះមហន្តរាយ។

ឯកឧត្តម បានស្នើសូមឱ្យលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត ធ្វើការពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ លើការប្រើប្រាស់ប្រព័ន្ធព្រីស៊ឹម និងប្រព័ន្ធផ្តល់ដំណឹងជាមុន ១២៩៤ ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយមាននាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្ត រាយ (គ.ជ.គ.ម). ជាអ្នកគាំទ្របច្ចេកទេស ព្រមតាំងទស្សនាទានផ្សេងៗពាក់ព័ន្ធការងារ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និង ជំរុញការធ្វើបច្ចុប្បន្នភាពសៀវភៅផែនការ ត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ឆ្នាំ២០២៤នេះ។

ឯកឧត្តម បញ្ជាក់ថា (គ.ជ.គ.ម.)ជាសេនាធិការថ្នាក់ជាតិបានធ្វើការបង្កើតបានក្រុមប្រតិបត្តិការរុករក និងសង្គ្រោះចំនួន១៦កង ជាកងកម្លាំងនិងការបង្កើតឱ្យមានប្រព័ន្ធស្បៀង បម្រុងកម្ពុជា និងក្រោមការដឹកនាំសម្របសម្រួលពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានធ្វើឱ្យការឆ្លើយតប រុករកសង្គ្រោះ និងការស្តារ ឡើងវិញបានទាន់សភាពការណ៍មុនពេលនិងក្រោយពេលដែលគ្រោះមហន្តរាយកើតឡើងដោយយថាហេតុ៕ ឧត្ដម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm