សាកលវិទ្យាល័យ Columbia បំផុសចលនាបាតុកម្មទូទាំងអាមេរិក បង្ខំឲ្យអាជ្ញាធរឆ្លើយតបភ្លាមៗ

2024/04/26 03:12:16 pm        128

ការជាប់គាំង និងការប៉ះទង្គិចគ្នា នៅសាកលវិទ្យាល័យ កូឡុំបៀ(Columbia)ជុំវិញការរុះរើជំរំនិស្សិត ដែលកំពុងតវ៉ាប្រឆាំងសង្រ្គាមរបស់អ៊ីស្រាអែលនៅក្នុងដែនដីហ្កាហ្សា បានបង្កឲ្យមានបាតុកម្មស្រដៀងគ្នានេះជាច្រើន នៅតាមបរិវេណសាកលវិទ្យាល័យនានាទូទាំងសហរដ្ឋអាមេរិក ប៉ុន្តែក្រុមអាជ្ញាធរបានបង្ក្រាបជាបន្តបន្ទាប់ មុនពេលស្ថានភាពរីកកាន់តែធំពិបាកទប់ស្កាត់។

វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីការប៉ះទង្គិចគ្នាក្នុងបរិវេណសាកលវិទ្យាល័យចុងក្រោយនេះ ដែលបង្ខំឲ្យកងកម្លាំងនគរបាលបានឆ្លើយតបភ្លាមៗកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ មេសាសប្ដាហ៍នេះ ខណៈក្រុមបាតុករជានិស្សិតនៅសាកលវិទ្យាល័យ ព្រីនស្តុន(Princeton)នៃរដ្ឋនូជើស៊ី(New Jersey) បានចាប់ផ្តើមបោះជំរំ។

គេបានលឺមន្រ្តីម្នាក់និយាយនៅក្នុងវីដេអូដែលបានបង្ហោះនៅលើ X ថា អ្នកទាំងអស់គ្នាកំពុងរំលោភលើគោលការណ៍សាកលវិទ្យាល័យ។ តង់ទាំងនេះត្រូវតែធ្លាក់ដល់ដីឥឡូវនេះ ស្របពេលក្រុមអ្នកតវ៉ាស្រែកថា ដោះលែងប៉ាឡេស្ទីនឲ្យមានសេរីភាព។

ប្រព័ន្ធផ្សព្វផ្សាយ និងនគរបាលបាននិយាយថា ការឆ្លើយតបភ្លាមៗរបស់កងកម្លាំងនគរបាលនៅក្នុងជំរំរបស់សាកលវិទ្យាល័យព្រីនស្តុនបានកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីនគរបាលក្រុងបូស្តុនបានរុះរើជំរំគាំទ្រពលរដ្ឋប៉ាឡេស្ទីន ដែលបង្កើតឡើងដោយនិស្សិតនៅក្នុងសាកលវិទ្យាល័យ អ៊ីម៉ើសុន (Emerson) កាលពីព្រឹកថ្ងៃព្រហស្បតិ៍ដោយចាប់ខ្លួនមនុស្សជាង ១០០ នាក់។

កងកម្លាំងនគរបាលបាននិយាយថា ជំរំតង់ជាច្រើននៅលើចិញ្ចើមផ្លូវក្បែរសាកលវិទ្យាល័យមួយនេះ នៅកណ្តាលទីក្រុងបូស្តុនត្រូវបានបោសសម្អាតចេញភ្លាមៗបន្ទាប់ពីម៉ោង ១ ព្រឹក។ ក្រុមអ្នករៀបចំការតវ៉ាទាំងនោះបាននិយាយថានៅសាកលវិទ្យាល័យណស វ៉េស្ទើន (Northwestern) និស្សិតបានចាប់ផ្តើមដំឡើងតង់នៅបរិវេណខាងជើងនៃទីក្រុងជីកាហ្គោ(Chicago)ស្របពេលពួកគេបានអំពាវនាវឱ្យសាកលវិទ្យាល័យការពារវាគ្មិនគាំទ្រប៉ាឡេស្ទីន និងបញ្ចប់ទំនាក់ទំនងជាមួយស្ថាប័ននានារបស់អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm