រាជ​រដ្ឋាភិបាល​សម្រេច​បិទ​ខ្ទប់​ខេត្ត​ចំនួន​៨​ នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​មេរោគ​កូវីដ-១៩​ប្រភេទ​ថ្មី

2021/07/28 10:10:03 pm        896


ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​បិទ​ខ្ទប់​ខេត្ត​ចំនួន ៨ ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ រយៈ​ពេល ២​សប្ដាហ៍ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ប្រភេទ​ឌែលតា (Delta)។

ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​បែប​នេះ​នៅ​ក្នុង​សេចក្ដី​សម្រេច​ទើប​តែ​ចេញ​នៅ​យប់​នេះ ដែល​បញ្ជាក់​ថា វិធានការ​បិទ​ខ្ទប់​នេះ ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា​ខាង​មុខ​នេះ។

ខេត្ត​ទាំង ៨ ដែល​ត្រូវ​ដាក់​ឱ្យ​ស្ថិត​ក្រោម​វិធានការ​បិទ​ខ្ទប់ មាន​ខេត្ត​កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្ដរមាន​ជ័យ ព្រះវិរហារ និង​ខេត្ត​សៀមរាប។

នៅ​ក្នុង​សេចក្ដី​សម្រេច​នេះ រាជ​រដ្ឋាភិបាល បាន​ណែនាំ​ទៅ​រដ្ឋបាល​ខេត្ត​ទាំង ៨ ឱ្យ​រៀបចំ​បែង​ចែក​ភូមិសាស្ត្រ​របស់​ខ្លួន​ទៅ​ជា ៣​តំបន់ មាន​«តំបន់ក្រហម» «តំបន់​លឿង​ទុំ» និង​«តំបន់​លឿង»។

រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​អនុញ្ញាត​ឱ្យ​រដ្ឋបាល​ខេត្ត​ទាំង​ ៨ អាច​ចាត់​វិធានការ​នានា ដើម្បី​រឹត​ត្បិត​ការ​ធ្វើ​ដំណើរការ​ចេញ-ចូល​​ឆ្លង​កាត់​ខេត្ត ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស ​សកម្មភាព​អាជីវកម្ម មុខ​របរ និង​បម្រាម​គោរ​​ផងដែរ។

សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​អនុវត្ត​វិធានការ​បិទ​ខ្ទប់​នៅ​លើ​ខេត្ត​ទាំង ៨​នេះ បន្ទាប់​ពី​កម្ពុជា​បាន​រក​ឃើញ​មនុស្ស​រហូត​ដល់ ១១៤​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​ប្រភេទ​ឌែលតា គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា​កន្លង​មក។

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm