មនុស្សជាង ១៥០ នាក់ស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំងវាយប្រហារប្រទេសតង់ហ្សានី

2024/04/26 09:35:43 am        137

នាយករដ្ឋមន្ត្រីប្រទេសតង់ហ្សានី លោក ខាស៊ីម ម៉ាចាលីវ៉ា (Kassim Majaliwa) បានប្រាប់សភាកាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា) ថាទឹកជំនន់ដ៏គំហុកយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យមនុស្ស ១៥៥ នាក់ស្លាប់ និងមនុស្ស ២៣៦ នាក់ផ្សេងទៀតរងរបួស។

លោក ម៉ាចាលីវ៉ា បានប្រាប់សភានៅរដ្ឋធានី ដូដូម៉ា (Dodoma) ថាទឹកជំនន់ដ៏គំហុកត្រូវបានគេរាយការណ៍ថាកើតមាននៅក្នុងតំបន់ចំនួន ១៤ ក្នុងចំណោមតំបន់ទាំង ២៦ នៅក្នុងប្រទេសតង់ហ្សានីដីគោក ដែលប៉ះពាល់ដល់មនុស្សចំនួន ២០០.០០០ នាក់ និងបំផ្លាញលំនៅឋានចំនួន ១០.០០០ ខ្នង។

លោកបន្តថា «ហេដ្ឋារចនាសម្ព័ន្ធសាលារៀន ដំណាំកសិកម្ម ផ្លូវថ្នល់ ស្ពាន មណ្ឌលថែទាំសុខភាព និងបសុសត្វបានរងផលប៉ះពាល់ដោយទឹកជំនន់។ រដ្ឋាភិបាលបានចាត់វិធានការក្នុងគោលបំណងការពារស្ថានភាពមហន្តរាយបន្ថែមទៀត ដូចជាការបញ្ជាឱ្យបិទសាលារៀននៅក្នុងតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់»។

លោកនាយករដ្ឋមន្ត្រីរូបនេះបន្ថែមថា ទីភ្នាក់ងារផ្លូវជាតិតង់ហ្សានី, ទីភ្នាក់ងារផ្លូវជនបទ និងទីក្រុង, និងសាជីវកម្មផ្លូវដែក ត្រូវបានបញ្ជាឱ្យធ្វើការវាយតម្លៃជាបន្ទាន់លើផ្លូវថ្នល់ និងផ្លូវដែកដែលរងការខូចខាតសម្រាប់ការជួសជុលជាបន្ទាន់។

យោងតាមអាជ្ញាធរឧតុនិយមតង់ហ្សានី បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងដែលរងឥទ្ធិពលដោយលក្ខខណ្ឌអាកាសធាតុ អ៊ែលនីញ៉ូ (El-Nino) បែបនេះត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ខែឧសភា៕

អត្ថបទដែលទាក់ទង

អ្នកស្រុកហ្កាហ្សា៖ «គ្មានសុវត្ថិភាពទេ នៅទីក្រុង Rafah» ក្រោយមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល
2024/05/05 06:23:52 pm        1
រដ្ឋមន្ត្រី៖ ការវាយប្រហាររបស់រុស្ស៊ីលើប្រព័ន្ធថាមពលអ៊ុយក្រែន បានបង្កការខូចខាត ១ពាន់លានដុល្លារ
2024/05/05 06:22:30 pm        1
Zelenskiy អំពាវនាវឲ្យពលរដ្ឋអ៊ុយក្រែនរួបរួមគ្នាអធិដ្ឋាន នៅថ្ងៃបុណ្យគ្រិស្តអ៊ីស្ទើរអូស្សូដក់
2024/05/05 06:21:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកស្រុកហ្កាហ្សា៖ «គ្មានសុវត្ថិភាពទេ នៅទីក្រុង Rafah» ក្រោយមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

2024/05/05 06:23:52 pm
​រដ្ឋមន្ត្រី៖ ការវាយប្រហាររបស់រុស្ស៊ីលើប្រព័ន្ធថាមពលអ៊ុយក្រែន បានបង្កការខូចខាត ១ពាន់លានដុល្លារ
2024/05/05 06:22:30 pm
​Zelenskiy អំពាវនាវឲ្យពលរដ្ឋអ៊ុយក្រែនរួបរួមគ្នាអធិដ្ឋាន នៅថ្ងៃបុណ្យគ្រិស្តអ៊ីស្ទើរអូស្សូដក់
2024/05/05 06:21:31 pm
​រឿងពលករនៅអារ៉ាប៊ីសាអូឌីត៖ ក្រុមហ៊ុនបញ្ជាក់នីតិវិធីវិលត្រឡប់ត្រូវការពេលវេលា
2024/05/05 05:44:50 pm
​មិនទាន់មានវឌ្ឍនភាពវិជ្ជមាននៅឡើយទេ ខណៈកិច្ចចរចាបទឈប់បាញ់ហ្កាហ្សា ចាប់ផ្ដើមឡើងវិញ នៅអេហ្ស៊ីប
2024/05/05 04:13:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/05 07:02:05 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/04 01:35:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am