មន្ត្រីក្រុមហាម៉ាសអះអាងថា ក្រុមមានឆន្ទៈក្នុងការរំសាយអាវុធ ប្រសិនបើរដ្ឋប៉ាឡេស្ទីន ត្រូវបានបង្កើតឡើង

2024/04/26 04:45:00 pm        184

មន្ត្រីក្រុមហាម៉ាសមួយចំនួន កំពុងផ្តល់សញ្ញាថា ក្រុមសកម្មប្រយុទ្ធ អាចបោះបង់ការតស៊ូប្រដាប់អាវុធប្រឆាំងនឹងអ៊ីស្រាអែល ប្រសិនបើប៉ាឡេស្ទីនទទួលបានរដ្ឋឯករាជ្យមួយ នៅក្នុងទឹកដីដែលអ៊ីស្រាអែល បានកាន់កាប់ ក្នុងសង្គ្រាមឆ្នាំ ១៩៦៧។

សារនេះបង្ហាញពីការបន្ទន់ជំហររបស់ក្រុមហាម៉ាស ខណៈដែលជោគវាសនារបស់ខ្លួន កំពុងប្រឈម ជាមួយនឹងការវាយលុករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សាស្ទ្រីប ដែលក្រុមហាម៉ាស បានគ្រប់គ្រងមុនសង្គ្រាម។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានអំពាវនាវជាយូរមកហើយឲ្យរដ្ឋជ្វីហ្វនេះ ត្រូវបានបំផ្លាញ។

លោក Basem Naim សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស ដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្តង់ប៊ុល បានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមនេះ នឹងយល់ព្រមរំសាយអាវុធ ប្រសិនបើរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ត្រូវបានបង្កើតឡើង។

លោកបានបញ្ជាក់ថា៖«ប្រសិនបើរដ្ឋឯករាជ្យមួយដែលមានរដ្ឋធានីរបស់ខ្លួន នៅទីក្រុងហ្ស៊េរុយសាឡឹម ខណៈពេលដែលរក្សាសិទ្ធិនៃការវិលត្រឡប់សម្រាប់ជនភៀសខ្លួន (ត្រូវបានបង្កើតឡើង) កងពលតូច Al Qassam អាចត្រូវបានបញ្ចូលទៅក្នុងកងទ័ពជាតិ ( នាពេលអនាគត)» ដោយសំដៅទៅក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស។

ក្រុមហាម៉ាសជាប្រពៃណី បានបដិសេធដំណោះស្រាយរដ្ឋពីរដែលនឹងឃើញរដ្ឋប៉ាឡេស្ទីន ត្រូវបានបង្កើតឡើងជាមួយអ៊ីស្រាអែល ហើយជំនួសឲ្យការតស៊ូមតិការបង្កើតរដ្ឋប៉ាឡេស្ទីន នៅក្នុងប្រវត្តិសាស្ត្រប៉ាឡេ ស្ទីនទាំងអស់ ដែលសព្វថ្ងៃនេះ គ្របដណ្តប់លើអ៊ីស្រាអែល គឺតំបន់វេសបែង ទីក្រុងហ៊្សេរុយសាឡឹមខាងកើតដែលកាប់កាប់ដោយអ៊ីស្រាអែល និងតំបន់ហ្កាហ្សា។


អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm