សម្ដេចធិបតីអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់​ៗចំនួនពីរ

2024/04/26 10:06:02 am        70

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០២៤​នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើ​របៀប​វារៈ​សំខាន់ៗចំនួនពីរ នៅវិមានសន្តិភាព។

របៀបវារៈសំខាន់ៗទាំងពីរនោះរួមមាន ទី១ ប្រជុំពិភាក្សាលើ សេចក្តីព្រាង​គោលការណ៍​ណែនាំ​ស្តីពី​នីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។ ទី២ ប្រជុំពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រៅពីនេះ ក៏មានកិច្ចប្រជុំ ពិភាក្សាលើបញ្ហាផ្សេងៗមួយចំនួនតៀតផងដែរ។

ទាក់​ទងនឹងរបៀបវារៈទី១ សេចក្ដីព្រាង​គោលការណ៍​ណែនាំ​ស្ដីពី​នីតិ​វិធី និង​វិធាន​នៃ​ការ​តាក់តែង​សេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។ កិច្ចប្រជុំពេញអង្គ បាន​ប្រជុំ​ពិភាក្សា​លើគោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិត​បទ​ដ្ឋាន​គតិយុត្ត ផ្សេងទៀតដែល​បានអនុវត្ត​អស់រយៈ​ពេល​ជាង​១០​ឆ្នាំ​កន្លង​មក​នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួនលើទិដ្ឋភាព ទម្រង់នៃការតាក់តែង និងមានបញ្ញត្តិ​ខ្លះលែ​ង​មាន​សុពល​ភាព​អនុវ​ត្ត​តាម​វឌ្ឍនភាពសង្គមដែលតម្រូវឲ្យមានការគិតគូររៀបចំ និងកែសម្រួល​ឡើង​វិញ​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រសើរឡើងថែមទៀតលើការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិត​បទដ្ឋាន​គតិ​យុត្ត​ដើម្បី​ឆ្លើយ​តប​ទៅនឹងស្ថានភាពវិវត្តន៍នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។

ចំពោះគោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិត​បទ​ដ្ឋាន​គតិ​យុត្តផ្សេងទៀតដែលរៀបចំឡើងជាថ្មីនេះមានគំរូទម្រង់ច្បាប់ និងលិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ផ្សេង​ទៀត​មានចំនួន ៧៣ គំរូទម្រង់បើធៀបទៅនឹងគោលការណ៍ណែនាំចាស់មានចំនួន ៤២ គំរូ​ទម្រង់​ប៉ុណ្ណោះ។ ចំណែក គោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធាន​នៃ​ការ​តាក់តែង​សេច​ក្ដី​ព្រាង​ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរួមមាន មាត្រា១៖ ចែង​អំពី​ការ​ដាក់​អនុវត្ត​គោល​ការណ៍​ណែនាំ​ស្ដីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទ​ដ្ឋាន​គតិ​យុត្ត​ផ្សេង​ទៀត​។ មាត្រា២៖ ចែងអំពីវិសាលភាព មាត្រានិង៣៖ ចែងអំពីការទទួលបន្ទុកអនុវត្ត។

ចំណែក​របៀបវារៈទី២ កិច្ចប្រជុំលើ សេចក្ដីព្រាង​អនុ​ក្រឹត្យ​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​អប់រំ​យុវជននិងកីឡា។ សេចក្ដីព្រាងអនុក្រឹត្យនេះ ធ្វើឡើងក្នុង​គោល​ដៅ​ចូល​រួម​អនុវត្ត​កំណែ​ទម្រង់​មុខងារសាធារក្រសួងអប់រំយុវជន និងកីឡា បានធ្វើការវិភាគមុខងារ​បែប​ស៊ី​ជម្រៅតា​ម​ស្មារតី​នៃការធ្វើវិចារណកម្មដោយបានកាត់ចោលមុខងារត្រួតស៊ីគ្នាក្នុងការអនុវត្តភារកិច្ច និង​បាន​កែ​សម្រួលរចនាសម្ព័ន្ធរបស់ខ្លួនឱ្យស្របទៅនឹងកម្មវិធីកំណែទម្រង់វិស័យអប់រំ និង​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

សេចក្ដីព្រាងអនុក្រឹត្យថ្មីនេះ បានលើកឡើងពី ការវិភាគមុខងារ និង​ការ​កែ​សម្រួល​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​ក្រសួង​អប់រំយុវជន និងកីឡាត្រូវបានធ្វើឡើងក្នុងគោលបំណង៖ ទី១អនុវត្តកំណែ​ទម្រង់​វិស័យ​អប់រំ​ឲ្យកាន់តែមានប្រសិទ្ធភាព ទី២ អនុវត្តតាមផែនការកំណែទម្រង់មុខងារសាធារណៈ ទី៣​ធ្វើ​បច្ចុប្បន្នកម្មមុខងារឲ្យសមស្របទៅនឹងស្ថានភាពនៃវិស័យអប់រំក្នុងយុគ្គសម័យឌីជីថល ទី៤ បណ្ដុះបំណិនសតវត្សទី២១ ដល់យុវជន ទី៥ បន្តអនុវត្តកំណែទម្រង់វិស័យកីឡា ទី៦ អនុវត្ត​គោលនយោបាយស្ដីពីវិមជ្ឈការ និងវិសហមជ្ឈការ ទី៧ អនុវត្ត​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ និងថវិកាផ្សារភ្ជាប់សមិទ្ធកម្ម ទី៨ រៀបចំផែនការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ដើម្បី​ពង្រឹង​សមត្ថ​ភាព​ស្ថាប័ន និងសមត្ថភាពមន្ត្រីរាជការក្នុងគោលដៅសម្រេចចក្ខុវវិស័យឆ្នាំ ២០៣០ និង​ឆ្នាំ ២០៥០ខាងមុខ។

សូមបញ្ជាក់ថា សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនឹងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំយុវជន និង​កីឡា​នេះមានចំនួន ១៧ ជំពូក និង ៧០ មាត្រា។ ក្រៅពីនេះ កិច្ចប្រជុំ បានលើកឡើងពី បញ្ហា​ផ្សេង​ៗមួយចំនួនទៀត៕

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន៖ ការផ្ទេរអំណាចឱ្យថ្នាក់ក្រោមជាតិ គឺជាការជំរុញឱ្យការទប់ស្កាត់បទល្មើសធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាព
2024/05/03 03:49:45 pm        1
ក្រសួងបរិស្ថានប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីងាយស្រួលគ្រប់គ្រង
2024/05/03 03:43:30 pm        1
សហភាពអឺរ៉ុប ប្រកាសកិច្ចព្រមព្រៀងជនភៀសខ្លួន ១ពាន់លានអឺរ៉ូ ជាមួយប្រទេសលីបង់
2024/05/03 02:31:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកស្រុកហ្កាហ្សា៖ «គ្មានសុវត្ថិភាពទេ នៅទីក្រុង Rafah» ក្រោយមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

2024/05/05 06:23:52 pm
​រដ្ឋមន្ត្រី៖ ការវាយប្រហាររបស់រុស្ស៊ីលើប្រព័ន្ធថាមពលអ៊ុយក្រែន បានបង្កការខូចខាត ១ពាន់លានដុល្លារ
2024/05/05 06:22:30 pm
​Zelenskiy អំពាវនាវឲ្យពលរដ្ឋអ៊ុយក្រែនរួបរួមគ្នាអធិដ្ឋាន នៅថ្ងៃបុណ្យគ្រិស្តអ៊ីស្ទើរអូស្សូដក់
2024/05/05 06:21:31 pm
​រឿងពលករនៅអារ៉ាប៊ីសាអូឌីត៖ ក្រុមហ៊ុនបញ្ជាក់នីតិវិធីវិលត្រឡប់ត្រូវការពេលវេលា
2024/05/05 05:44:50 pm
​មិនទាន់មានវឌ្ឍនភាពវិជ្ជមាននៅឡើយទេ ខណៈកិច្ចចរចាបទឈប់បាញ់ហ្កាហ្សា ចាប់ផ្ដើមឡើងវិញ នៅអេហ្ស៊ីប
2024/05/05 04:13:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/05 12:09:01 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/04 01:35:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am