សម្ដេច​តេជោ ហ៊ុន សែន ​ចង្អុល​បង្ហាញ​ទៅ​រាជ​ធានី និង​ខេត្ត​ទាំងអស់​ឱ្យ​ធ្វើ​យុទ្ធនាការ​ពង្រឹង​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ប្រភេទ​ថ្មី​រយៈ​ពេល​២​សប្ដាហ៍

2021/07/28 11:56:54 pm        81


ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ​ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ប្រភេទ​ថ្មី​នៅ​ទូទាំង​ប្រទេស​រយៈ​ពេល ២​សប្ដាហ៍។

សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​បែប​នេះ​នៅ​ក្នុង​សារាចរ​មួយ​ចេញ​នៅ​យប់​នេះ ដែល​បញ្ជាក់​ថា យុទ្ធនាការ​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក​នេះ រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា​ខាង​មុខ។

ក្នុង​សារាចរ​ដដែល​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចង្អុល​បង្ហាញ​ទៅ​អភិបាល​រាជ​ធានី និង​ខេត្តទាំង​អស់ ឱ្យ​ដាក់​ចេញ​វិធានការ​រដ្ឋបាល​ និង​វិធានការ​សុខាភិបាល​មួយ​ចំនួន ដើម្បី​ពង្រឹង​ការ​អនុវត្ត​វិធានការ​ច្បាប់​នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន។

បើ​តាម​សារចរ​ដដែល​នេះ រដ្ឋបាល​រាជធានី និង​​ខេត្តនានា អាច​ចេញ​វិធានការ​ហាម​ឃាត់​សកម្មភាព​មុខ​របរ និង​អាជីវកម្ម​ផ្នែក​កម្សាន្ត ការ​លក់​ដូរ​គ្រឿង​ស្រវឹង ក្លឹប​ហាត់​ប្រាណ មជ្ឈ​មណ្ឌល​កីឡា សារមន្ទីរ រោងភាព​យន្ត និង​រោង​សម្ដែង​សិល្បៈ។

ប្រមុខ​រាជ​រដ្ឋាភិបាល ក៏បាន​ចង្អុល​បង្ហាញ​ឱ្យ​ដាក់​ចេញ​បម្រាម​រាល់​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ចាប់​ពី ១០​នាក់​ឡើង ការ​ជួប​ជុំ​ដើម្បី​សេព​គ្រឿង​ស្រវឹង និង​អាច​ដាក់​សចេញ​បម្រាម​គោចរ​ផង​ដែរនៅ​ចន្លោះ​ម៉ោង ៩​យប់ រហូត​ដល់​ម៉ោង ៣​ភ្លឺ។

ជាង​នេះ​ទៅ​ទៀត សម្ដេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ពង្រឹង​ការ​អនុវត្ត​វិធានការ​សុវត្ថិភាព ដូចជា​តម្រូវ​ឱ្យ​ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ប្រកាន់​ខ្ជាប់​អនាម័យ និង​ការ​វាស់​កម្ដៅជា​ដើម។

ក្រៅ​ពី​នេះ រដ្ឋបាល​រាជ​ធានី និង​ខេត្ត​ទាំង​អស់ ត្រូវ​បែង​ចែក​ភូមិសាស្ត្រ​របស់​ខ្លួន​ទៅ​ជា​ ៣​តំបន់ មាន​«តំបន់​ក្រហម» ដែល​ជា​តំបន់​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាល​ដាល​ខ្លាំង «តំបន់​លឿង​ទុំ» ដែល​សំដៅ​ដល់​តំបន់​ប្រឈម​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​កម្រិត​មធ្យម និង​«តំបន់​លឿង» ដែល​សំដៅ​ដល់​តំបន់​ប្រឈម​នឹង​ការ​ឆ្លង​រាល​ដាល​កម្រិត​ស្រាល៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        49
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        37
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm