វិមានក្រឹមឡាំង៖ ការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយពីអាមេរិកទៅអ៊ុយក្រែន នឹងពុំផ្លាស់ប្ដូរលទ្ធផលសង្រ្គាមឡើយ

2024/04/26 05:21:47 pm        226

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៥មេសាសប្ដាហ៍នេះថា ការបញ្ជូនប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ(ATACMS) របស់សហរដ្ឋអាមេរិក ទៅកាន់អ៊ុយក្រែននឹងមិនផ្លាស់ប្តូរលទ្ធផលរបស់សង្គ្រាមនោះទេ ផ្ទុយទៅវិញនឹងបង្កើតបញ្ហាបន្ថែមទៀតសម្រាប់អ៊ុយក្រែនខ្លួនឯងប៉ុណ្ណោះ។

មន្ត្រីអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះសហរដ្ឋអាមេរិក បានបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែនដោយស្ងាត់ៗ ដែលរហូតមកដល់ពេលនេះបានប្រើប្រាស់ពីរលើកហើយ។

មន្ត្រីរូបនោះបាននិយាយថាមីស៊ីលទាំងនោះត្រូវបានប្រើប្រាស់ជាលើកដំបូងកាលពីថ្ងៃទី១៧ ខែមេសា ដាក់គោលដៅលើអាកាសយានដ្ឋានរុស្ស៊ីនៅ តំបន់គ្រីម៉េ (Crimea) ដែលមានចម្ងាយប្រហែល ១៦៥គីឡូម៉ែត្រ ពីសមរភូមិជួរមុខរបស់អ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក កំពុងលូកដៃចូលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះនេះ។ ពួកគេកំពុងដើរតាមគន្លងនៃការបង្កើនជួរប្រតិបត្តិការនៃប្រព័ន្ធសព្វាវុធដែលពួកគេផ្គត់ផ្គង់ឲ្យទៅអ៊ុយក្រែន។

លោកបានបន្ថែមថា ការបញ្ជូនអាវុធនេះ នឹងមិនផ្លាស់ប្តូរជាមូលដ្ឋានចំពោះលទ្ធផលនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនោះទេ។ យើងនឹងសម្រេចគោលដៅរបស់យើង។ ប៉ុន្តែសកម្មភាពនេះបានត្រឹមតែបង្កឱ្យមានបញ្ហាកាន់តែច្រើនសម្រាប់អ៊ុយក្រែនខ្លួនឯងទេ។

កាបញ្ជូនប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររបស់កងទ័ព (ATACMS) ដែលមានរយៈចម្ងាយរហូតដល់ ៣០០គីឡូម៉ែត្រ គឺជាប្រធានបទនៃការជជែកដេញដោលនៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Biden អស់រយៈពេលជាច្រើនខែមកនេះ ។ មីស៊ីលរយៈចម្ងាយមធ្យម ATACMS ត្រូវបានបញ្ជូនទៅអ៊ុយក្រែនកាលពីខែខែកញ្ញា ឆ្នាំមុន ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm