អ្នកជំនាញអាកាសធាតុអាមេរិកខាងត្បូងមើលឃើញថា ភាពញឹកញាប់នៃបាតុភូត La Nina និង El Nino កើនឡើង

2024/04/26 05:25:28 pm        112

អ្នកជំនាញអាកាសធាតុ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បាតុភូតអាកាសធាតុដែលគេស្គាល់ថា អែលនីញ៉ូ(El Nino) និងឡា នីណា(La Nina) ដែលនាំមកនូវរលកកម្តៅ ភាពត្រជាក់ ភ្លៀងធ្លាក់ ឬគ្រោះរាំងស្ងួត នឹងកាន់តែញឹកញាប់ និងខ្លាំងក្លានៅប៉ុន្មានឆ្នាំខាងមុខ បន្ទាប់ពីអាមេរិកខាងត្បូង ទទួលរងនូវ បាតុភូត អែលនីញ៉ូ(El Nino) ខ្លាំងបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

យោងតាមមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការស្រាវជ្រាវលើបាតុភូតអែលនីញ៉ូ មានមូលដ្ឋាននៅប្រទេសអេក្វាឌ័រ និងទីភ្នាក់ងារឧតុនិយមនិងធារាសាស្ត្រប្រទេសប៉េរូ បានឲ្យដឹងថា បាតុភូត El Nino នៅពេលថ្មីៗនេះ ស្ថិតក្នុងចំណោមបាតុភូតចំនួនប្រាំដែលខ្លាំងបំផុត ចាប់តាំងពីឆ្នាំ ១៩៥០។

បន្ទាប់ពីកិច្ចប្រជុំរបស់អ្នកជំនាញ មកពីតំបន់ក្នុងទីក្រុង Lima ប្រទេសប៉េរូ ស្តីពីអាកាសធាតុ នាយកមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការស្រាវជ្រាវលើបាតុភូតអែលនីញ៉ូ(CIIFEN) បាននិយាយថា ការប្រែប្រួលសីតុណ្ហភាពពីបាតុភូតមួយទៅបាតុភូតមួយទៀត នឹងកាន់តែលឿន។

បាតុភូត El Nino និង La Nina បានវាយប្រហារផ្នែកផ្សេងៗនៃពិភពលោកដាច់ដោយឡែកពីគ្នា។ នៅអាមេរិកឡាទីន បាតុភូតនេះ បានធ្វើឲ្យប៉ះពាល់ដល់ដំណាំដូចជាស្រូវសាលី សណ្ដែក និងពោត ដោយបំផ្លាញសេដ្ឋកិច្ចក្នុងតំបន់ដែលជារឿយៗពឹងផ្អែកខ្លាំងលើការធ្វើកសិកម្ម។

សីតុណ្ហភាព ត្រូវបានសន្និដ្ឋានថាខ្ពស់ជាងកម្រិតធម្មតា ភាគច្រើននៅអាមេរិកខាងត្បូង ទោះបីជាទាបជាងកម្រិតធម្មតានៅឆ្នេរសមុទ្រប្រទេសអេក្វាឌ័រ ប្រទេសប៉េរូភាគខាងជើង ប្រទេសអាហ្សង់ទីន ភាគខាងត្បូង និងប្រទេសឈីលីក៏ដោយ។

ដោយមានបាតុភូត អែលនីញ៉ូ (El Nino) ថ្មីៗនេះ ប្រទេសប៉េរូ មានរដូវរងាដែលក្តៅបំផុតក្នុងរយៈពេល៦០ឆ្នាំកន្លងទៅនេះ នេះបើយោងតាមមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការស្រាវជ្រាវលើបាតុភូតអែលនីញ៉ូ(CIIFEN) ខណៈនៅប្រទេសកូឡុំប៊ី សីតុណ្ហភាពបានឡើងខ្ពស់នៅតំបន់ផ្សេងៗគ្នារបស់ប្រទេស។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm