អាជ្ញាធរមីន អំពាវនាវឲ្យប្រុងប្រយ័ត្នពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ខណៈថ្មីៗនេះមានអ្នករងរបួស និងបាត់បង់ជីវិតជាច្រើននាក់

2024/04/26 06:23:43 pm        123

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន អំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នពីគ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ ខណៈថ្មីៗ​នេះ​មាន​ករណី​ពលរដ្ឋ​យក​គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមកកាន់ គប់ ដំ គ្រវែង និង​កែច្នៃ បណ្តាលឱ្យគ្រោះ​ថ្នាក់​កើត​ឡើង​ជា​របួសស្នាម និងរហូតដល់​បាត់បង់​អាយុ​ជីវិត​ជា​ច្រើន​នាក់​។

អាជ្ញាធរមីន បានបន្តថា សូមបងប្អូនប្រជាពលរដ្ឋ​កុំរើស កាន់ គប់ ដំ កែច្នៃ គ្រាប់ទាំងនោះ ដែល​វានឹងបណ្តាលឱ្យរបួសពិការ ស្លាប់គ្រប់ពេល ហើយបើរកឃើញ​គ្រាប់​ទាំងនោះត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​អាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬ ប្រតិបត្តិករ​បោស​សម្អាត​មីន​ដែលនៅក្បែរ ដើម្បីយក​ទៅ​កម្ទេច​ចោល។

អាជ្ញាធរមីន បញ្ជាក់ថា ទោះបីសង្គ្រាមនៅកម្ពុជាបានបញ្ចប់ជាច្រើនទសវត្សរ៍ ហើយ​ប្រតិបត្តិ​ករ​ជាតិ-​ អន្តរជាតិខិតខំបំពេញ បេសកកម្មបោស​សម្អាត​យុទ្ធភណ្ឌ​ដែល​នៅ​សេស​សល់​ពី​សង្គ្រាម​យ៉ាង​សស្រាក់​សស្រាំក៏ដោយ ប៉ុន្តែវិសាលភាពនៃ​សំណល់​យុទ្ធភណ្ឌមិន​ទាន់​ផ្ទុះ​មាន​ទំហំ​ធំធេង​ស្ថិត​នៅ​រាយប៉ាយលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីបង្ការ និងទប់ស្កាត់ បាននូវ​គ្រោះថ្នាក់​ដោយ​សារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ អាជ្ញាធរកម្ពុជាគ្រប់ គ្រង​សកម្មភាព​កំចាត់មីន និងសង្គ្រោះជនពិការ​ដោយសារ​មីន​បាន​អំពាវ​នាវ​ដល់​បងប្អូនប្រជាពលរដ្ឋ ដូចខាង ក្រោម ៖

១. សូមបងប្អូននៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិន ទាន់ផ្ទុះគ្រប់ប្រភេទ សូមកុំរើស កាន់ គប់ ដំ កែច្នៃ គ្រាប់ទាំងនោះ វាបណ្តាលឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល និងរាយការណ៍ជាបន្ទាន់មក អាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬ ប្រតិបត្តិករបោសសម្អាតមីនដែលនៅក្បែរនោះ ដើម្បីយក គ្រាប់ទាំងនោះទៅកម្ទេចចោល។

២.សូមកុំចូលទៅតំបន់ណាដែលមិនស្គាល់ទីតាំងភូមិសាស្ត្រច្បាស់លាស់វាអាចមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះ និងសូមសាកសួរអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ នៅតំបន់នោះ។

៣. សូមកុំកែច្នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដើម្បីយករំសេវធ្វើសកម្មភាពណាមួយ ជាពិសេសបោកយកត្រី វាបណ្តាលឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល។

៤. សូមកុំទិញលក់ រក្សាទុក កែច្នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាអំពើខុសច្បាប់ និងបង្កគ្រោះថ្នាក់បាត់បង់ជីវិត ធ្លាក់ខ្លួនពិការដល់ខ្លួនឯង គ្រួសារ និងអ្នកជិតខាង៕ ដោយ៖ ភារម្យ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm