គរុនិស្សិត NIE ដាក់តាំងបង្ហាញស្នាដៃស្រាវជ្រាវកិច្ចតែងការបង្រៀនសិស្សវិទ្យាល័យ​ស្របតាម​យុគសម័យឌីជីថល

2024/04/26 06:40:55 pm        312

ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមេសានេះ បណ្តា​គរុនិស្សិត​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​អប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២)ជំនាន់ទី២ នៃវិទ្យាស្ថានជាតិអប់រំ NIE បាន​រៀប​ចំតាំងពិព័រណ៌អប់រំស្តីពីស្នាដៃស្រាវជ្រាវ១១៣ប្រធានបទ ដែលភាគ​ច្រើន​ជា​កម្រង​កិច្ច​តែង​ការ​បង្រៀន អាចយកទៅបង្រៀន​សិស្ស​វិទ្យាល័យ​តាម​បែប​យុគ​សម័យ​ការ​រីក​ចម្រើន​បច្ចេក​វិទ្យា​ឌីជីថល។

បណ្តាគរុនិស្សិត បរិញ្ញាបត្រ +២ ថ្លែងថា គ្រប់ស្នាដៃ​គរុនិស្សិត​បាន​សិក្សា​ស្រាវជ្រាវ​យក​មក​ដាក់​តាំង​បង្ហាញ​នៅពេលនេះ ភាគច្រើន ជាគំនិតច្នៃប្រឌិត បង្កើតថ្មីសម្រាប់ការបង្រៀន ហើយ​បាន​រៀបចំ​តាក់តែងចងក្រងដាក់ក្នុងសៀវភៅកិច្ចតែងការបង្រៀន ការបង្កើតសម្ភារៈ ឧប​ទេស​បង្រៀន​ពិសោធន៍ក្នុងស្រុក ហើយយើងប្តេជ្ញា យកវិធីសាស្ត្រការបង្រៀនសិស្សតាមបែបថ្មី យក​ទៅ​បង្រៀនសិស្សកម្រិតវិទ្យាល័យឲ្យមានគុណភាព ចំណេះដឹងខ្ពស់ និង​ជា​ធន​ធាន​មនុស្ស​ដ៏​ប្រសើរ​សម្រាប់ អនាគតប្រទេសជាតិ។

ឯកឧត្តមសៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ ថ្លែងថា អំឡុងពេល​និស្សិត​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​អប់រំ​វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម ឬហៅថា បរិញ្ញាបត្រ+២ កំពុងសិក្សា ស្រាវជ្រាវការអប់រំ និង​ការបង្រៀននេះ គឺវិទ្យាស្ថានជាតិអប់រំ បានបណ្តុះគរុនិស្សិតឲ្យមានគំនិតច្នៃប្រឌិត និង​នវា​នុវត្ត​ជា​ច្រើនឆ្លើយតបទៅនឹងការបង្រៀនសិស្ស ក្នុងយុគសម័យឌីជីថល និងស្របតាម​ការ​ធ្វើ​បច្ចុប្ប​ន្ន​ភាពលើការអប់រំនៅកម្ពុជា ជាពិសេសកំណែទម្រង់គ្រូបង្រៀន, ស្តង់ដារ​វិជ្ជា​ជីវៈ​គ្រូ​បង្រៀន, និងការផ្តោតលើអនាគតរបស់ប្រទេសជាតិជាដើម។

សូមបញ្ជាក់ថា ក្នុងកម្មវិធីតាំងពិពរ័រណ៍អប់រំបង្ហាញស្នាដៃស្រាវជ្រាវការបង្រៀននេះ មាន​គរុ​និស្សិត NIEជំនាន់ទី២ ចូលរួមសរុប ៧៦៥នាក់ ស្រី ៣៦៨នាក់ បានយកស្នាដៃ​ស្រាវជ្រាវ​វិធីសាស្ត្រ​រៀន និងបង្រៀនសរុប១១៣ប្រធានបទ ដាក់តាំងបង្ហាញ មុនពេលគរុនិស្សិតទាំងនោះ នឹង​ក្លាយខ្លួនទៅជាគ្រូបង្រៀនកម្រិតឧត្តម ចេញទៅបម្រើការងារ​នៅ​តាម​បណ្ដា​វិទ្យាល័យ​នានា​ក្នុង​ទូទាំង​ប្រទេស នៅឆ្នាំក្រោយនេះតទៅ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm