កីឡាហែលទឹក​កម្ពុជា​នឹង​ត្រូវ​ប្រកួត​កីឡា​អូឡាំពិក​នាទី​ក្រុង​តូ​ក្យូ​ស្អែក​នេះ​

2021/07/29 05:22:27 pm        126

​​អូឡាំពិក​៖ អត្ត​ព​លិ​ក​កីឡាហែលទឹក​កម្ពុជា ២​រូបរួមមាន​កីឡាករ ហែម ប៊ុ​ច និង​កីឡាការិនី ឃឿន ប៊ុន​ពេជ្រ​មរកត នឹងត្រូវ​ប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូឆ្នាំ​២០២០ នៅ​ថ្ងៃទី​៣០ ខែកក្កដា​ស្អែក​នេះហើយនៅ​មជ្ឈមណ្ឌល​កីឡាហែលទឹក Tokyo Aquatics Centre។

​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​កម្ពុជា​ទាំង ២​រូបនឹងត្រូវ​ប្រកួត​វិញ្ញាសា​ហែល ៥០​ម៉ែត្រ​សេរី​ដូចគ្នានៅវេលា​ម៉ោង ១៩៖០០​នាទី​ល្ងាច​នៅ​ជប៉ុនត្រូវ​នឹង​ម៉ោង ៥៖០០​នាទី​ល្ងាច​ម៉ោង​នៅ​កម្ពុជា ។ ​មុន​ការប្រកួត​មកដល់ ហែម ប៊ុ​ច និង ឃឿន ប៊ុន​ពេជ្រ​មរកត បានធ្វើការ​ហ្វឹកហាត់​រៀ​ង​រាល់ថ្ងៃ​នៅ​ទីលាន​ប្រកួត ជាមួយ​អត្ត​ព​លិ​ក​ចម្រុះ​ជាតិ​សាសន៍ ហើយ​ពួកគេ​បានបញ្ជាក់​ពី​ការត្រៀមខ្លួន​យ៉ាង​ល្អ ដើម្បី​ត្រៀម​ការប្រកួត​ដ៏​សំខាន់​នេះ ពិសេស​គឺ​ការតាំង​ចិត្ត​បំបែក​សិទ្ធិ​ផល​ចាស់​របស់ខ្លួន​តែម្ដង។​ ​ដោយឡែក​អត្ត​ព​លិ​ក​កម្ពុជា ១​រូប​ទៀតគឺ​កីឡាអត្តពលកម្ម ប៉ែន សុ​គង់ នឹងត្រូវ​ប្រកួត​នៅ​ថ្ងៃ​បន្ទាប់ ពោលគឺ​នៅ​ថ្ងៃទី​៣១ ខែកក្កដា​ចុង​សប្ដាហ៍​នេះនៅ​ពហុ​កីឡដ្ឋាន Olympic Stadium។ សុ​គង់ នឹងត្រូវ​ប្រកួត​វិញ្ញាសា​រត់​ល្បឿន​ចម្ងាយ ១០០​ម៉ែត្រ​នា​វេលា​ម៉ោង ១១៖៣០​នាទី​ព្រឹកត្រូវ​នឹង​ម៉ោង ៩៖៣០​នាទី​ព្រឹក​ម៉ោង​នៅ​កម្ពុជា​។

​គួរ​ដឹងថា កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម ៣​រូប​ប៉ុណ្ណោះចូលរួម​ប្រកួត​កីឡា​អូឡាំពិកនៅ​ទីក្រុង​តូ​ក្យ ដែល​ទទួលបាន​សិទ្ធ​អនុគ្រោះ​ពី​សហព័ន្ធ​អន្ដរជាតិ រួមមាន​កីឡាហែលទឹក ២​រូប និង​កីឡា​អត្តពលកម្ម ១​រូប។ ប៉ុន្ដែ​កន្លងមក​កម្ពុជា​ក៏បាន​បញ្ជូន​អត្ត​ព​លិ​ក ២​ប្រភេទ​កីឡា​ទៀត​ចូលរួម​ប្រកួត​ជម្រុះដើម្បី​ប្រជែង​កៅអី​អូឡាំពិក​រដូវក្ដៅ​នេះ​ដែរ តែ​បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះរួមមាន​កីឡា​តេ​ក្វាន់​ដូ ​(WT) និង​កីឡា​គុន​ដាវ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm