កេនយ៉ា ដាក់ពង្រាយកងទ័ពដើម្បីទប់ទល់ទឹកជំនន់ ខណៈអ្នកស្លាប់ឡើងជាង ៤០ នាក់

2024/04/26 07:00:55 pm        85

យោធារបស់ប្រទេសកេនយ៉ា ត្រូវបានដាក់ពង្រាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា) ដើម្បីជួយសង្គ្រោះជនរងគ្រោះក្នុងទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានសម្លាប់មនុស្សអស់ជាច្រើននាក់នៅទូទាំងទ្វីបអាហ្រ្វិកខាងកើតក្នុងរយៈពេលមួយខែកន្លងមកនេះ។

កាកបាទក្រហមកេនយ៉ាបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤៥ នាក់បានស្លាប់នៅក្នុងទឹកជំនន់នៅប្រទេសកេនយ៉ា ចាប់តាំងពីខែមីនា រួមទាំងមនុស្ស ១០ នាក់បានស្លាប់ចាប់តាំងពីថ្ងៃចន្ទសប្ដាហ៍នេះ។ ផ្នែកធំនៃរដ្ឋធានីណៃរ៉ូប៊ី និងទីក្រុងសំខាន់ៗផ្សេងទៀតស្ថិតនៅក្រោមទឹក ដែលបង្ខំឱ្យអ្នកស្រុករាប់ពាន់នាក់ចាកចេញពីលំនៅឋានរបស់ពួកគេ។

ប្រធានាធិបតីកេនយ៉ា លោក វីលៀម រូតូ (William Ruto) បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ថា យោធាកំពុងដាក់ពង្រាយដើម្បីជួយក្នុងប្រតិបត្តិការជួយសង្គ្រោះ។ អនុប្រធានាធិបតី លោក រីហ្កាទី ហ្កាឆាហ្គ័រ (Rigathi Gachagua) បាននិយាយថាមជ្ឈមណ្ឌលឆ្លើយតបគ្រាអាសន្នពហុភ្នាក់ងារត្រូវបានដំណើរការនៅរសៀលថ្ងៃព្រហស្បតិ៍។

អាហ្រ្វិកខាងកើតត្រូវបានរងគ្រោះដោយទឹកជំនន់ធ៏ធ្ងន់ធ្ងរបំផុតក្នុងកំណត់ត្រាក្នុងរដូវវស្សាចុងក្រោយនៅចុងឆ្នាំ២០២៣។ អ្នកវិទ្យាសាស្ត្រនិយាយថាបម្រែបម្រួលអាកាសធាតុកំពុងបណ្តាលឱ្យមានព្រឹត្តិការណ៍អាកាសធាតុដ៏ធ្ងន់ធ្ងរ និងកាន់តែញឹកញាប់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm