មនុស្ស ១៨នាក់ ត្រូវបានបញ្ជូនទៅតុលាការក្នុងយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ ក្នុងខេត្តពោធិ៍សាត់

2024/04/26 12:59:04 pm        59

ក្នុងរយៈពេលជាង១ខែ នៃយុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តពោធិ៍សាត់ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ១៨នាក់ បញ្ចូនទៅតុលាការរួចរាល់ និងឃ្លុំដី​បាន​ជាង​ ១ម៉ឺនហិកតា។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងបរិស្ថាន ។

មានប្រសាសន៍ប្រាប់BTVនៅថ្ងៃទី២៦ ខែមេសានេះ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​ បានប្រាប់BTVឱ្យដឹងថា ចាប់តាំងពីថ្ងៃផ្ដើមយុទ្ធនាការ ពីថ្ងៃទី១១ ខែមីនា រហូត​ដល់​ថ្ងៃ​ទី២៥ ​ខែមេសាម្សិលមិញ កម្លាំងចម្រុះ បានបង្រ្កាប​ទប់ស្កាត់​បទ​ល្មើស​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ភូមិ​សាស្រ្ត​ខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានជាង១ម៉ឺន១ពាន់៤រយហិកតា ឃាត់ខ្លួន​ជន​សង្ស័យ​បញ្ជូន​ទៅ​តុលាការ​ចំនួន១៨នាក់ និងដកហូតវត្ថុ តាងផ្សេងៗមួយចំនួនទៀត ។

ឯកឧត្តម បានឱ្យដឹងទៀតថា បច្ចុប្បន្នកម្លាំងចម្រុះដែលក្នុងនោះរួមមាន កងរាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ នគរបាលជាតិ កម្លាំងនៃបញ្ជាការកងឯកភាពខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និង​មន្រ្តី​ឧទ្យានុរក្ស សរុបចំនួនជិត៨០០នាក់ បាននឹងកំពុងប្រតិបត្តិការ យ៉ាងក្តៅគគុក ដើម្បី​បង្រ្កាប និង​ទប់ស្កាត់បទល្មើសកាប់គាស់ រុករាន ដុតឆ្ការដីព្រៃក្នុងតំបន់ការពារធម្មជាតិ យក​មក​ធ្វើ​ជា​កម្ម​សិទ្ធិ ក្នុងភូមិសាស្រ្តស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ម្យ៉ាងវិញទៀត មន្រ្តី​ពាក់ព័ន្ធ​ផ្សេងៗ ក៏បានអប់រំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីសារៈសំខាន់ធនធានធម្មជាតិ និង​កុំ​ប្រព្រឹត្ត​បទ​ល្មើសខុសច្បាប់ផងដែរ។

យុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ ត្រូវបានធ្វើឡើងបន្ទាប់ពីសម្តេច មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ បន្ត​ពង្រឹង​ការ​គ្រប់​គ្រង​ធនធានធម្មជាតិ និងព្រៃឈើ និងត្រូវបន្តទប់ស្កាត់ការ​កាប់​ទន្ទ្រាន​បំផ្លាញ​ព្រៃ​ឈើ​នៅ​គ្រប់​ទី​កន្លែង​នៅទូទាំងប្រទេសកម្ពុជានៅចុងឆ្នាំ​២០២៣ ក្រសួងបរិស្ថាន បានដាក់​ចេញ​វិធានការ​ចម្បង​ចំនួន​៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាព និង​ដើម្បី​ការ​អភិវឌ្ឍ​ដោយចីរភាព ដែលក្នុងនោះមានដូចជា៖ការមិនលែកលែងចំពោះអ្នកប្រព្រឹត្តិបទល្មើស ដោយតម្លាភាព គ្មានអំពើពុករលួយ និងការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សានូវកំណើន ជា​ពិសេសការជំរុញការដាំស្តាព្រៃឈើ ជាទិសដៅអាទិភាព បង្កើន​គម្រ​ប​ព្រៃឈើ​ឱ្យ​បាន​៦០%​នៅ​ឆ្នាំ២​០៥០​ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

អភិបាលរាជធានីដឹកនាំមន្ត្រីជំនាញត្រួតពិនិត្យប្រឡាយ ដើម្បីរំដោះទឹកចេញពីភ្នំពេញ
2024/05/06 05:30:33 pm        1
កិច្ចប្រជុំក្រុមការងាររួមរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ក្នុងប្រទេសកម្ពុជា
2024/05/06 05:08:03 pm        1
សត្វទន្រ្ទីតធំ បានផ្លាស់ទីពីប្រទេសអូស្រ្តាលីមកតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងខេត្តតាកែវ
2024/05/06 03:44:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU បញ្ចប់នីតិវិធីនីតិរដ្ឋប្រឆាំងនឹងប៉ូឡូញ ក្រោមការដឹកនាំរបស់អ្នកសេរីនិយម លោក Tusk

2024/05/06 07:18:17 pm
​ក្រុមប្រដាប់អាវុធជនជាតិមីយ៉ាន់ម៉ា៖ ខ្លួនបានចាប់បុគ្គលិកយោធារាប់រយនាក់ នៅរដ្ឋ Rakhine
2024/05/06 07:16:53 pm
​ក្មេងវ័យជំទង់ ៤នាក់ ត្រូវបានស៊ើបអង្កេត ជុំវិញការវាយប្រហារលើសមាជិកសភាអឺរ៉ុបរបស់អាល្លឺម៉ង់
2024/05/06 07:14:03 pm
​អភិបាលរាជធានីដឹកនាំមន្ត្រីជំនាញត្រួតពិនិត្យប្រឡាយ ដើម្បីរំដោះទឹកចេញពីភ្នំពេញ
2024/05/06 05:30:33 pm
​កិច្ចប្រជុំក្រុមការងាររួមរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ក្នុងប្រទេសកម្ពុជា
2024/05/06 05:08:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/06 11:05:00 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/06 04:57:14 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am