កម្ពុជា​ទទួល​កំណើន​២៧​ភាគរយ ពី​ការ​នាំ​កង់​ចេញទៅ​ទីផ្សារ​អឺរ៉ុប​

2021/04/27 09:59:58 am        27

​ភ្នំពេញ៖ គិត​ចាប់ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ​២០២០​នេះ ការនាំចេញ​កង់​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អឺរ៉ុប មានការ​កើនឡើង​២៧​ភាគរយ ប្រៀបធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ​២០១៩​។ នេះ​តាម​ការ​បញ្ជាក់​របស់​ម​ន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​។​

​​ឯកឧត្ដម ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃទី​៥ តុលា ឆ្នាំ​២០២០​នេះ បាន​ប្រាប់​​ប៊ី​ធី​វី តាម​សារ​អេឡិចត្រូនិក ឱ្យដឹង​ថា យោងតាម​របាយការណ៍​ចុងក្រោយ​ត្រឹម​ខែសីហា​កន្លងទៅ​ការ​តម្លើង និង​នាំ​កង់​ចេញ​សរុប​មាន​ប្រមាណ​ជាង ១.១​លាន​កង់ និង​គិត​ជា​ទឹកប្រាក់​សរុប​មាន​ចំនួន​ជាង ៣៣០​លាន​ដុល្លារ កើនឡើង​២៧% ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ មាន​ចំនួន​ជាង ២៦០​លាន​ដុល្លារ​។​

​​តាម​ការ​លើកឡើង​រប​ស់ Bike-EU បានឱ្យដឹងថា ទោះបីជា​កម្ពុជា ប្រឈម​នឹង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​យ៉ាងណាក្តី ប៉ុន្តែ​នៅតែ​ទទួល​កំណើន ដោយសារតែ​អឺរ៉ុប​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំចេញ​ដោយ​អនុគ្រោះ​ពន្ធ​។​

​​ទាក់ទង​នឹង​ការនាំចេញ​កង់​ខាងលើ កាលពី​ខែ​កុ​ម្ភៈ​កន្លងទៅ សហភាព​អឺរ៉ុប​បានប្រកាស​ពី​ការដក​ផ្នែក​ខ្លះ​នៃ​ភាព​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​មួយ​ចំនួន លើកលែងតែ​អាវុធ​ពី​កម្ពុជា ក្នុងនោះ​មានដូចជា ផលិតផល​សំលៀកបំពាក់ ស្បែកជើង​ខ្លះ ​ត្រូវ​បាន​គិត​ពន្ធ​នាំចូល​ដែល​ទើបនឹង​គិត​ចាប់ពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២០​តទៅ​។ ដោយឡែក សម្រាប់​ផលិតផល​កង់​ឯណេះ​វិញ គឺ​មិនបាន​រង​ផលប៉ះពាល់​ពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទេ ឬ​គិត​ពន្ធ​ពី​នាំចូល​ផងដែរ​៕​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm