រដ្ឋមន្ត្រីការបរទេសប៉ូឡូញ៖ លោក ពូទីន គួរតែខ្លាចសង្គ្រាមជាមួយអង្គការណាតូ

2024/04/26 08:49:00 pm        189

នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក រ៉ាឌូស្លាវ ស៊ីគ័រស្គី (Radoslaw Sikorski) បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គួរតែភ័យខ្លាចសង្រ្គាមជាមួយអង្គការណាតូ ព្រោះវានឹងបញ្ចប់នៅក្នុងការបរាជ័យដោយជៀសមិនរួចរបស់រុស្ស៊ី។

លោក ស៊ីគ័រស្គី បាននិយាយនៅក្នុងសុន្ទរកថាដែលបានបកប្រែទៅកាន់សភាជាន់ទាប ត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មានPoliticoថា៖«វាមិនមែនជាយើងទេ គឺលោកខាងលិចដែលគួរភ័យខ្លាចការប៉ះទង្គិចជាមួយលោកពូទីន ប៉ុន្តែមានវិធីផ្សេងទៀត នៅជុំវិញបញ្ហានេះ»។ «វាពិតជាមានតម្លៃណាស់ក្នុងរំលឹកអំពីរឿងនេះ មិនមែនដើម្បីបង្កើនស្មារតីនៃការគំរាមកំហែង នៅក្នុងប្រទេសរុស្ស៊ីទេ ពីព្រោះណាតូ គឺជាសម្ព័ន្ធភាពយោធា ប៉ុន្តែដើម្បីបង្ហាញថា ការវាយប្រហាររបស់រុស្ស៊ីទៅលើសមាជិកណាមួយនៃសម្ព័ន្ធភាពយោធានេះ នឹងបញ្ចប់ដោយការបរាជ័យដែលមិនអាចជៀសរួចរបស់[រុស្ស៊ី]។

នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែន នៅតែបន្ត សម្ព័ន្ធមិត្តលោកខាងលិច ព្រួយបារម្ភថា រុស្ស៊ីនឹងបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ទៅប្រទេសណាតូ បន្ទាប់ពីអ៊ុយក្រែន។

អតីតអនុប្រធានាធិបតីអាមេរិក លោក Mike Pence បានព្រមានថា លោកពូទីន នឹងកំណត់គោលដៅប្រទេសណាតូ ប្រសិនបើខ្លួន ឈ្នះសង្គ្រាមជាមួយទីក្រុងគីវនោះ។

សភាសហរដ្ឋអាមេរិក ទើបតែអនុម័តកញ្ចប់ជំនួយបរទេសដែលត្រូវការយ៉ាងខ្លាំង នឹងផ្តល់ឲ្យអ៊ុយក្រែនចំនួន ៦១ពាន់លានដុល្លារ ដើម្បីបន្តការប្រយុទ្ធរបស់ខ្លួន។ លោក ស៊ីគ័រស្គី បាននិយាយថា ក្រុមហ៊ុនជាច្រើនរបស់ប៉ូឡូញ គួរតែដើរតួនាទី ក្នុងការជួយកសាងសេដ្ឋកិច្ចអ៊ុយក្រែនឡើងវិញ ហើយរុស្ស៊ី គួរតែឆ្លើយតបចំពោះការខូចខាតដែលបណ្តាលមកពីសង្គ្រាមនេះ។

លោក ស៊ីគ័រស្គី បាននិយាយនៅក្នុងសុន្ទរកថារបស់ខ្លួន ដោយផ្តោតលើគោលនយោបាយការបរទេសរបស់ប្រទេសនេះថា យោធា និងសេដ្ឋកិច្ចរបស់រុស្ស៊ី មានការធ្លាក់ចុះ បើប្រៀបធៀបទៅនឹងសម្ព័ន្ធមិត្តលោកខាងលិច។

លោកបានបន្តថា៖«ក្តីសង្ឃឹមតែមួយគត់របស់ពូទីន គឺការខ្វះខាតការប្តេជ្ញាចិត្តរបស់យើង» ដោយសង្កត់ធ្ងន់ទៅលើធនធាន និងសមត្ថភាពរួមបញ្ចូលគ្នារបស់ណាតូ គឺច្រើនជាងរបស់រុស្ស៊ីទៅទៀត។


អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm