សមាជិកក្រុមប្រដាប់អាវុធ EMC ១៥នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធានៅកូឡុំប៊ី

2024/04/26 01:55:58 pm        40

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសកូឡុំប៊ី បាននិយាយថា យ៉ាងហោចណាស់ពួកឧទ្ទាមចំនួន ១៥ នាក់មកពីក្រុមប្រដាប់អាវុធ កងកម្លាំងកណ្ដាល (EMC) ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា) នៅក្នុងប្រតិបត្តិការមួយដោយកងកម្លាំងយោធានៅភាគនិរតីនៃប្រទេសកូឡុំប៊ី។

ក្រុម EMC នេះគឺជាក្រុមប្រដាប់អាវុធខុសច្បាប់ដែលបង្កើតឡើងដោយមនុស្សជាង ៣.៥០០ នាក់ដែលបានកើតចេញពីបក្សពួកនៃអតីតទ័ពព្រៃ FARC ដែលបានបដិសេធកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៦ ព្រោះនោះជាការអនុញ្ញាតឱ្យមានសមាហរណកម្មចូលទៅក្នុងសង្គមនៃយុទ្ធជនប្រហែល ១៣.០០០ នាក់របស់ខ្លួន។

ការវាយប្រហារនេះបានកើតឡើងនៅតំបន់ជនបទនៃទីក្រុង អាហ្គេលីយ៉ា (Argelia) ក្នុងតំបន់ភ្នំ កាវកាស (Cauca) ដែលជាតំបន់យុទ្ធសាស្ត្រសម្រាប់ការជួញដូរគ្រឿងញៀន និងជាតំបន់ដែលរដ្ឋាភិបាលបានផ្អាកបទឈប់បាញ់ទ្វេភាគីជាមួយក្រុម EMC កាលពីខែមីនា បន្ទាប់ពីក្រុមនេះបានសម្លាប់មេដឹកនាំជនជាតិដើមភាគតិចម្នាក់។

រដ្ឋាភិបាលរបស់ប្រធានាធិបតី ហ្គាស្តាវ៉ូ ផេត្រូ (Gustavo Petro) បានចាប់ផ្តើមការចរចាជាមួយក្រុម EMC នៅក្នុងខែតុលា ដែលរួមបញ្ចូលបទឈប់បាញ់ទ្វេភាគី ប៉ុន្តែថ្មីៗនេះ រចនាសម្ព័ន្ធប្រដាប់អាវុធចំនួន ៤ នៃក្រុមទាំង ៦ បានបោះបង់ចោលការសន្ទនាជុំវិញការបែកបាក់ផ្ទៃក្នុង ដោយនោះជាការសម្រេចចិត្តដែលអាចបង្កើនអំពើហិង្សានៃជម្លោះផ្ទៃក្នុង និងប៉ះពាល់ដល់ប្រជាជនស៊ីវិលថែមទៀត៕

អត្ថបទដែលទាក់ទង

លោក Biden ជួបព្រះមហាក្សត្រ Abdullah របស់ហ្ស៊កដានី ខណៈក្តីសង្ឃឹមពីបទឈប់បាញ់នៅហ្កាហ្សាមានតិចទៅៗ
2024/05/06 05:04:01 pm        1
ប្រធានឃ្លាំមើលនុយក្លេអ៊ែររបស់ UN ធ្វើដំណើរទៅអ៊ីរ៉ង់ ខណៈដែលការត្រួតពិនិត្យរបស់ខ្លួន នៅមានការរារាំង
2024/05/06 05:02:47 pm        1
ស្ថាប័នសុខភាពរបស់ចិនកំពុងស៊ើបអង្កេតមន្ទីរពេទ្យ ក្រោយពីមានការអះអាងនូវករណីពពោះជំនួស
2024/05/06 04:36:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អភិបាលរាជធានីដឹកនាំមន្ត្រីជំនាញត្រួតពិនិត្យប្រឡាយ ដើម្បីរំដោះទឹកចេញពីភ្នំពេញ

2024/05/06 05:30:33 pm
​កិច្ចប្រជុំក្រុមការងាររួមរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ក្នុងប្រទេសកម្ពុជា
2024/05/06 05:08:03 pm
​លោក Biden ជួបព្រះមហាក្សត្រ Abdullah របស់ហ្ស៊កដានី ខណៈក្តីសង្ឃឹមពីបទឈប់បាញ់នៅហ្កាហ្សាមានតិចទៅៗ
2024/05/06 05:04:01 pm
​ប្រធានឃ្លាំមើលនុយក្លេអ៊ែររបស់ UN ធ្វើដំណើរទៅអ៊ីរ៉ង់ ខណៈដែលការត្រួតពិនិត្យរបស់ខ្លួន នៅមានការរារាំង
2024/05/06 05:02:47 pm
​ស្ថាប័នសុខភាពរបស់ចិនកំពុងស៊ើបអង្កេតមន្ទីរពេទ្យ ក្រោយពីមានការអះអាងនូវករណីពពោះជំនួស
2024/05/06 04:36:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/05 03:24:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/06 04:57:14 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am