បម្រាម TikTok អាចប៉ះពាល់ដល់មហិច្ឆតាបច្ចេកវិទ្យារបស់ចិន និងបង្កភាពតានតឹងឌីជីថលជាមួយអាមេរិក

2024/04/26 03:17:51 pm        17

កម្មវិធីវីដេអូខ្លី ទីកតុក (TikTok) កំពុងប្រឈមនឹងវិបត្តិអត្ថិភាពនៅអាមេរិក។ ប្រសិនបើក្រុមហ៊ុនមេចិនរបស់ខ្លួនបរាជ័យក្នុងការលក់កម្មវិធីនេះនៅឆ្នាំក្រោយ ឬរយៈពេលក្រោយពីនោះ កម្មវិធីវីដេអូខ្លីកម្សាន្តមួយនេះអាចត្រូវបានហាមឃាត់នៅក្នុងទីផ្សារដ៏ធំបំផុតរបស់ខ្លួន។

នេះមិនត្រឹមតែអាចបង្កផលប៉ះពាល់ដ៏ធំមួយផ្សេងទៀតចំពោះមហិច្ឆតាបច្ចេកវិទ្យារបស់ប្រទេសចិនប៉ុណ្ណោះទេ តែក៏នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពតានតឹង និងការបែងចែករវាងពិភពឌីជីថលពីរ ដែលផ្តោតលើប្រទេសមហាអំណាចសេដ្ឋកិច្ចដែលជាគូប្រជែងគឺសហរដ្ឋអាមេរិក និងប្រទេសចិន។

លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានចុះហត្ថលេខាលើកញ្ចប់ជំនួយបរទេសដែលរួមបញ្ចូលសំណើច្បាប់ដែលនឹងហាមឃាត់ TikTok ប្រសិនបើក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅប្រទេសចិន បៃឌែនស៍ (ByteDance) បរាជ័យក្នុងការលក់កម្មវិធីនេះក្នុងរយៈពេលមួយឆ្នាំ។

កន្លងមករដ្ឋាភិបាលក្រុងប៉េកាំង បាននិយាយថាខ្លួនប្រឆាំងយ៉ាងខ្លាំងចំពោះការលក់ TikTok ដោយបង្ខំ ហើយបានកែប្រែច្បាប់គ្រប់គ្រងការនាំចេញរបស់ខ្លួនដើម្បីផ្តល់អំណាចក្នុងការទប់ស្កាត់ការលក់នៅលើមូលដ្ឋានសន្តិសុខជាតិ។ នេះទុកជម្រើសមួយចំនួនសម្រាប់ក្រុមហ៊ុន បៃឌែនស៍ ដើម្បីធានាអនាគត TikTok នៅសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំបំផុតរបស់ខ្លួនដែលមានអ្នកប្រើប្រាស់ ១៧០ លាននាក់។

ការហាមប្រាមលើ TikTok នេះក៏ទំនងជានឹងពន្លឿនការផ្លាស់ប្តូរដែលកំពុងបំបែកទិដ្ឋភាពបច្ចេកវិទ្យារបស់ពិភពលោកជាពីរប្លុក ដោយមួយផ្តោតលើសហរដ្ឋអាមេរិក និងមួយទៀតចាប់យកបច្ចេកវិទ្យាពីប្រទេសចិន៕

អត្ថបទដែលទាក់ទង

EU បញ្ចប់នីតិវិធីនីតិរដ្ឋប្រឆាំងនឹងប៉ូឡូញ ក្រោមការដឹកនាំរបស់អ្នកសេរីនិយម លោក Tusk
2024/05/06 07:18:17 pm        1
ក្រុមប្រដាប់អាវុធជនជាតិមីយ៉ាន់ម៉ា៖ ខ្លួនបានចាប់បុគ្គលិកយោធារាប់រយនាក់ នៅរដ្ឋ Rakhine
2024/05/06 07:16:53 pm        1
ក្មេងវ័យជំទង់ ៤នាក់ ត្រូវបានស៊ើបអង្កេត ជុំវិញការវាយប្រហារលើសមាជិកសភាអឺរ៉ុបរបស់អាល្លឺម៉ង់
2024/05/06 07:14:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU បញ្ចប់នីតិវិធីនីតិរដ្ឋប្រឆាំងនឹងប៉ូឡូញ ក្រោមការដឹកនាំរបស់អ្នកសេរីនិយម លោក Tusk

2024/05/06 07:18:17 pm
​ក្រុមប្រដាប់អាវុធជនជាតិមីយ៉ាន់ម៉ា៖ ខ្លួនបានចាប់បុគ្គលិកយោធារាប់រយនាក់ នៅរដ្ឋ Rakhine
2024/05/06 07:16:53 pm
​ក្មេងវ័យជំទង់ ៤នាក់ ត្រូវបានស៊ើបអង្កេត ជុំវិញការវាយប្រហារលើសមាជិកសភាអឺរ៉ុបរបស់អាល្លឺម៉ង់
2024/05/06 07:14:03 pm
​អភិបាលរាជធានីដឹកនាំមន្ត្រីជំនាញត្រួតពិនិត្យប្រឡាយ ដើម្បីរំដោះទឹកចេញពីភ្នំពេញ
2024/05/06 05:30:33 pm
​កិច្ចប្រជុំក្រុមការងាររួមរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ក្នុងប្រទេសកម្ពុជា
2024/05/06 05:08:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/06 11:05:00 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/06 04:57:14 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am