ត្រីបាឡែន ២៨ក្បាល ក្នុងចំណោម១៦០ក្បាលងាប់ នៅរដ្ឋWestern Australia បន្ទាប់ពីជាប់គាំងខ្លួន

2024/04/26 03:18:37 pm        19

អាជ្ញាធរសត្វព្រៃ បានបញ្ជាក់ថា ត្រីបាឡែនព្រុយវែង២៨ក្បាល បានងាប់ ហើយជាង១០០ក្បាលផ្សេងទៀត បានត្រឡប់ទៅមហាសមុទ្រវិញ បន្ទាប់ពីពួកវាត្រូវបានគេប្រទះឃើញថាជាប់គាំងខ្លួន នៅឆ្នេរ រដ្ឋ Western Australia ប្រទេសអូស្រាលី កាលពីថ្ងៃព្រហស្បតិ៍។

នៅពេលព្រឹកព្រលឹម ហ្វូងត្រីបាឡែនចំនួន ៤ ក្រុម សរុបចំនួន១៦០ក្បាល បានឡើងមកនៅឆ្នេរសមុទ្រតំបន់រមណីយដ្ឋាន Toby's Inlet ក្បែរទីក្រុង Dunsborough ដែលលាតសន្ធឹងចម្ងាយប្រហែល ៥០០ម៉ែត្រ។

នៅម៉ោងប្រហែល ៤:៤៥នាទី រសៀល ម៉ោងក្នុងស្រុក ក្រសួងជីវចម្រុះ និងអភិរក្ស របស់រដ្ឋ Western Australia (DBCA) បាននិយាយនៅក្នុងការធ្វើច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនថា ត្រីបាឡែនចំនួន ២៨ ក្បាល ក្នុងចំណោមត្រីបាឡែនដែលជាប់គាំងខ្លួនបានងាប់ ខណៈត្រីបាឡែនផ្សេងទៀតបានផ្លាស់ទីចូលទៅសមុទ្រ និងធ្វើដំណើរទៅភាគខាងជើង។

មន្ត្រីនិយាយថា យើងមិនបានឃើញពួកវាទៀតទេ។ យើងសង្ឃឹមថា ពួកវានឹងចេញទៅកន្លែងល្អ ហើយមានជម្រៅទឹកជ្រៅ ដែលពួកវានឹងមិនជាប់គាំងខ្លួនម្តងទៀតឡើយ។ មិនឃើញពួកវា គឺជាសញ្ញាដ៏ល្អ មានន័យថា ពួកវាមិននៅក្នុងទឹករាក់ទេ។

បុគ្គលិកដែលមានបទពិសោធន៍មួយក្រុម កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការនាំយកត្រីបាឡែនងាប់ចេញពីឆ្នេរ។ សំណាក និងទិន្នន័យ ក៏ត្រូវបានប្រមូលពីថនិកសត្វសមុទ្រ ដើម្បីជួយអ្នកវិទ្យាសាស្ត្រឱ្យស្វែងយល់អំពីដំណើរប្រព្រឹត្តទៅរបស់ពួកវា។

អត្ថបទដែលទាក់ទង

[BREAKING NEWS] ក្រុមហាម៉ាស ទទួលយកសំណើបទឈប់បាញ់ ខណៈអ៊ីស្រាអែល បន្តជំរុញឲ្យពលរដ្ឋក្រុងរ៉ាហ្វា ជម្លៀសចេញពីរ៉ាហ្វា
2024/05/07 07:52:05 am        1
EU បញ្ចប់នីតិវិធីនីតិរដ្ឋប្រឆាំងនឹងប៉ូឡូញ ក្រោមការដឹកនាំរបស់អ្នកសេរីនិយម លោក Tusk
2024/05/06 07:18:17 pm        1
ក្រុមប្រដាប់អាវុធជនជាតិមីយ៉ាន់ម៉ា៖ ខ្លួនបានចាប់បុគ្គលិកយោធារាប់រយនាក់ នៅរដ្ឋ Rakhine
2024/05/06 07:16:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[BREAKING NEWS] ក្រុមហាម៉ាស ទទួលយកសំណើបទឈប់បាញ់ ខណៈអ៊ីស្រាអែល បន្តជំរុញឲ្យពលរដ្ឋក្រុងរ៉ាហ្វា ជម្លៀសចេញពីរ៉ាហ្វា

2024/05/07 07:52:05 am
​ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែឧសភា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត
2024/05/06 08:29:50 pm
​EU បញ្ចប់នីតិវិធីនីតិរដ្ឋប្រឆាំងនឹងប៉ូឡូញ ក្រោមការដឹកនាំរបស់អ្នកសេរីនិយម លោក Tusk
2024/05/06 07:18:17 pm
​ក្រុមប្រដាប់អាវុធជនជាតិមីយ៉ាន់ម៉ា៖ ខ្លួនបានចាប់បុគ្គលិកយោធារាប់រយនាក់ នៅរដ្ឋ Rakhine
2024/05/06 07:16:53 pm
​ក្មេងវ័យជំទង់ ៤នាក់ ត្រូវបានស៊ើបអង្កេត ជុំវិញការវាយប្រហារលើសមាជិកសភាអឺរ៉ុបរបស់អាល្លឺម៉ង់
2024/05/06 07:14:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/06 11:05:00 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/06 04:57:14 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am