គណៈរដ្ឋមន្រ្ដីអនុម័តលើអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងអប់រំ និងពិនិត្យលើរបៀបវារៈផ្សេងទៀត

2024/04/26 11:40:22 pm        89

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីដឹកនាំដោសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅវិមានសន្តិភាព បានសម្រេចអនុម័តលើ អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា និងបានណែនាំឱ្យកែសម្រួលជាលើកចុងក្រោយលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីធានាសង្គតិភាពមុននឹងបញ្ជូនត្រង់ទៅកាន់សម្តេចធិបតីផ្ទាល់ដើម្បីសម្រេចចេញអនុក្រឹត្យដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

​សេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាង ច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។ គោលការណ៍ណែនាំនេះ ត្រូវបានដាក់ឱ្យអនុវត្តដោយសារាចររបស់រាជរដ្ឋាភិបាល លេខ០៣ សរ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងបង្កលក្ខណៈងាយស្រួលក្នុងការរៀបចំ ព្រមទាំងធានាឱ្យបាននូវការឯកភាព សង្គតិភាព លើទម្រង់និងខ្លឹមសារក្នុងការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។ 

ប៉ុន្តែគោលការណ៍ណែនាំដែលបានអនុវត្តក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះនៅមានចំណុចខ្វះខាតមួយចំនួនដោយជៀសពុំរួចលើទិដ្ឋភាពទម្រង់នៃការតាក់តែង និងមានបញ្ញត្តិខ្លះលែងមានសុពលភាពអនុវត្តតាមវឌ្ឍនភាពសង្គម ដែលតម្រូវឱ្យមានការគិតគូរពិនិត្យ និងរៀបចំធ្វើការកែសម្រួលឡើងវិញក្នុងគោលបំណង ធានាបាននូវឯកភាព និងភាពចាំបាច់ព្រមទាំងធ្វើឱ្យប្រសើរឡើងថែមទៀតលើការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ពិសេសដើម្បីលើកកម្ពស់ប្រសិទ្ធភាព, សង្គតិភាព និងអនុលោមភាព នៃការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សំដៅឆ្លើយតបទៅនឹងចក្ខុវិស័យ និងសេចក្តីត្រូវការនានារបស់សង្គមជាតិ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

គោលការណ៍ណែនាំនេះ នឹងក្លាយជាឧបករណ៍មគ្គុទ្ទេសក៍ដ៏សំខាន់មួយ សម្រាប់គ្រប់ក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល យកទៅប្រើប្រាស់ សំដៅធានាថា រាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលបានរៀបចំតាក់តែង និងប្រកាសដាក់ឱ្យអនុវត្ត មានគុណភាព, ប្រសិទ្ធភាព, សង្គតិភាព, អនុលោមភាព, សាមញ្ញភាព និងចីរភាព ព្រមទាំងសន្តិសុខគតិយុត្ត។ ការរៀបចំគោលការណ៍ណែនាំថ្មីនេះ មានគំរូទម្រង់ច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតចំនួន ៧៣ គំរូទម្រង់ បើធៀបទៅនឹងគោលការណ៍ណែនាំចាស់មានតែចំនួន ៤២ គំរូទម្រង់ប៉ុណ្ណោះហើយគោលការណ៍ណែនាំនេះក្រុមការងារជំនាញពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យនិងកែសម្រួលសរុបចំនួន ២៥លើក ចាប់តាំងពីឆ្នាំ២០១៩ មក។

ដោយហេតុថាសេចក្តីព្រាងអនុក្រឹត្យនេះ មានសារសំខាន់សម្រាប់ការអនុវត្តជាទូទៅក្រោយពីពិភាក្សារួចមកសម្តេចធិបតី បានណែនាំឱ្យក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយក្រសួងយុត្តិធម៌ពិនិត្យ និងកែសម្រួលជាលើកចុងក្រោយដើម្បីធានាសង្គតិភាពមុននឹងបញ្ជូនត្រង់ទៅកាន់សម្តេចធិបតី ផ្ទាល់ដើម្បីសម្រេចចេញអនុក្រឹត្យដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ចំណែគអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា មាន១៧ជំពូក និង៧១មាត្រា ធ្វើឡើងក្នុងគោលដៅចូលរួមអនុវត្តកំណែទម្រង់មុខងារសាធារណៈដោយបានធ្វើការវិភាគមុខងារបែបស៊ីជម្រៅតាមស្មារតីនៃការធ្វើវិចារណកម្ម ដោយបានកាត់ចោលមុខងារត្រួតស៊ីគ្នាក្នុងការអនុវត្តភារកិច្ច និងបានកែសម្រួលរចនាសម្ព័ន្ធរបស់ខ្លួនឱ្យស្របទៅនឹងកម្មវិធីកំណែទម្រង់វិស័យអប់រំ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ 

អនុក្រឹត្យនេះបានដាក់ប្រជុំកម្រិតបច្ចេកទេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយបានកែសម្រួលខ្លឹមសារមួយចំនួន និងត្រូវបានដាក់ប្រជុំឆ្លងអន្តរក្រសួងលើសេចក្តីព្រាងចុងក្រោយនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដោយបានពិនិត្យលើទម្រង់ និងខ្លឹមសារ ចាប់ពីចំណងជើងរហូតដល់ចំណុចបញ្ចប់។ ក្រោយពីពិភាក្សារួច អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តយល់ព្រមលើសេចក្តីព្រាងអនុក្រឹត្យនេះ។ ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់នីតិវិធីបន្តដើម្បីឈានទៅចេញអនុក្រឹត្យ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕ ដោយ ៖ ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm