មន្ត្រីជាន់ខ្ពស់៖ មិនមានការសម្រេចចិត្តចុងក្រោយ ស្តីពីការដកទ័ពអាមេរិក ចេញពីប្រទេសនីហ្សេ និងឆាដទេ

2024/04/26 11:42:52 pm        79

មន្ត្រីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មានAPកាលពីថ្ងៃពុធថា ពុំទាន់មានការសម្រេចចិត្តចុងក្រោយថាតើកងទ័ពអាមេរិកទាំងអស់ នឹងចាកចេញពីប្រទេសនីហ្សេ និងឆាដ ជាប្រទេសអាហ្វ្រិកចំនួនពីរ ដែលមានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យោធា ក្នុងការទប់ទល់នឹងអង្គការជ្រុលនិយមហិង្សា នៅទូទាំងតំបន់សាហែល ( Sahel) នោះទេ។

របបយោធាដែលកំពុងកាន់អំណាចរបស់នីហ្សេ បានបញ្ចប់កិច្ចព្រមព្រៀងមួយកាលពីខែមុន ដែលអនុញ្ញាតឲ្យទាហានអាមេរិកធ្វើប្រតិបត្តិការនៅក្នុងប្រទេសអាហ្វ្រិកខាងលិច។ ក្រសួងការបរទេស បាននិយាយកាលពីយប់ថ្ងៃពុធថា មន្ត្រីសហរដ្ឋអាមេរិក និងនីហ្សេ នឹងជួបប្រជុំគ្នា នៅថ្ងៃព្រហស្បតិ៍ នៅរដ្ឋធានីនីញ៉ាម៉េ ដើម្បី«ផ្តួចផ្តើមការពិភាក្សាស្តីពីការដកទ័ពអាមេរិកដោយរបៀបរៀបរយ និងប្រកបដោយការទទួលខុសត្រូវ»។

អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានថ្លែងថា កិច្ចប្រជុំនោះ ធ្វើឡើងនៅពេលដែលប្រទេសទាំងពីរ «មិនអាចឈានដល់ការយោគយល់គ្នា» ដើម្បីបន្តកិច្ចសហប្រតិបត្តិការ «ក្នុងលក្ខណៈដែលដោះស្រាយតម្រូវការ និងកង្វល់របស់ភាគីនីមួយៗ» ។

អនុប្រធានអគ្គសេនាធិការចម្រុះលោក Christopher Grady ដែលជាមន្ត្រីយោធាលំដាប់ខ្ពស់បំផុតទីពីររបស់ប្រទេសនេះ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសជិតខាងឆាដ ក៏បានចោទសួរអំពីកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកផងដែរ។

កិច្ចព្រមព្រៀងនេះ អនុញ្ញាតឲ្យសហរដ្ឋអាមេរិក ធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មដ៏សំខាន់ នៅក្នុងព្រំដែនរបស់ប្រទេសនេះ និងបានគាំទ្រការបណ្តុះបណ្តាលដៃគូយោធា នៅក្នុងប្រទេសទាំងពីរ។ ការកែប្រែការសម្រេចចិត្តនេះ បានជំរុញឲ្យមានការព្រួយបារម្ភថា ឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅក្នុងទ្វីបអាហ្រ្វិក កំពុងបាត់បង់ ដោយសារមានការដណ្តើមយកពីប្រទេសរុស្ស៊ី និងចិន។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm