និស្សិតបិទសកលវិទ្យាល័យ Sciences Po របស់ទីក្រុងប៉ារីស ជុំវិញសង្គ្រាមហ្កាហ្សា

2024/04/27 01:03:18 am        99

នៅថ្ងៃសុក្រ (ទី២៦ ខែមេសា) នេះ ក្រុមនិស្សិតបាននាំគ្នាបិទការចូលទៅកាន់សកលវិទ្យាល័យ Sciences Po ដែលជាសកលវិទ្យាល័យដ៏មានកិត្យានុភាពរបស់ទីក្រុងប៉ារីស ប្រទេសបារាំង ដោយទាមទារឲ្យស្ថាប័ននេះថ្កោលទោស ចំពោះសកម្មភាពរបស់អ៊ីស្រាអែល ជុំវិញសង្រ្គាម នៅតំបន់ហ្កាហ្សា ពោលគឺជាការតវ៉ាមួយ ដែលធ្វើតាមបាតុកម្មស្រដៀងគ្នានេះ ក្នុងបរិវេណសាលា នៅសហរដ្ឋអាមេរិក។

ដោយស្រែកគាំទ្រប្រជាជនប៉ាឡេស្ទីន សិស្សទាំងនោះបានបង្ហាញទង់ជាតិប៉ាឡេស្ទីនតាមបង្អួច និងពីលើច្រកចូលអគារសកលវិទ្យាល័យ។ មនុស្សជាច្រើនបានរុំក្បាលដោយក្រមាពណ៌សខ្មៅ ដែលបានក្លាយជានិមិត្តរូបនៃសាមគ្គីភាពជាមួយតំបន់ហ្កាហ្សា។

និស្សិតឈ្មោះ Hicham អាយុ ២២ឆ្នាំដែលជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សាផ្នែកសិទ្ធិមនុស្ស និងមនុស្សធម៌ នៅសកលវិទ្យាល័យ Sciences Po បាននិយាយថា៖ «នៅពេលយើងឃើញអ្វីដែលកំពុងកើតឡើងនៅសហរដ្ឋអាមេរិក ហើយឥឡូវនេះ នៅប្រទេសអូស្ត្រាលី យើងពិតជាសង្ឃឹមថា វានឹងកើតមាននៅទីនេះ ក្នុងប្រទេសបារាំង»។ រូបគេបានប្រាប់បន្ថែមថា និស្សិតចង់ឲ្យសកលវិទ្យាល័យ Sciences Po ថ្កោលទោសទង្វើរបស់អ៊ីស្រាអែល។

និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មា្នក់ទៀតឈ្មោះ Zoe អាយុ ២០ឆ្នាំ ដែលសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសកលវិទ្យា Sciences Po នេះដែរ បាននិយាយថា៖ «យើងរីករាយណាស់ដែល (និស្សិតនៅ) សាកលវិទ្យាល័យកាន់តែច្រើនឡើងបានប្រមូលផ្តុំ។ យើងសង្ឃឹមថា វានឹងរីករាលដាលដល់គ្រប់សកលវិទ្យាល័យទាំងអស់ ហើយលើសពីនេះទៀត យើងនឹងមិនបោះបង់ រហូតដល់អំពើប្រល័យពូជសាសន៍ នៅហ្កាហ្សា បញ្ចប់»។

មន្ត្រីរបស់សកលវិទ្យាល័យ Science Po មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។ ប្រព័ន្ធផ្សព្វផ្សាយបារាំង បានរាយការណ៍ថា កាលពីយប់ថ្ងៃពុធ (ទី២៤ ខែមេសា) នគរបាលបាននាំក្រុមនិស្សិតដំបូងចេញ ពេលពួកគេព្យាយាមបិទសាកលវិទ្យាល័យ Sciences Po នេះ ដោយការធ្វើបែបនោះត្រូវបានថ្កោលទោសដោយអ្នកនយោបាយឆ្វេងនិយម៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm