ប្រធានសភាវៀតណាមលាលែងពីតំណែង ចំពេលមានភាពចលាចលចុងក្រោយក្នុងចំណោមមុខតំណែងជាន់ខ្ពស់

2024/04/27 02:08:07 am        143

រដ្ឋាភិបាលវៀតណាម នៅថ្ងៃសុក្រ (ទី២៦ ខែមេសា) នេះ បានឲ្យដឹងថា ប្រធានសភា លោក Vuong Dinh Hue បានលាលែងពីតំណែង ដោយសារ «ការរំលោភបំពាន និងកង្វះខាត» របស់លោក ដោយនេះជាសញ្ញាថ្មីនៃភាពចលាចលផ្នែកនយោបាយដែលកើតមានឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការបញ្ចប់ដ៏ល្បីសុះសាយនូវតំណែងប្រធានាធិបតីរបស់ប្រទេសនេះ។

ប្រធានសភា គឺស្ថិតក្នុងចំណោម «សសរស្តម្ភ» ទាំង៤ នៃការដឹកនាំនៅប្រទេសវៀតណាម ដែលជាផ្លូវការមិនមានមេដឹកនាំណាសំខាន់ជាងគេនោះឡើយ។ លោក Hue ដែលមានវ័យ ៦៧ឆ្នាំ ទទួលបានការលើកតម្កើងថា ជាបេក្ខជនអាចទទួលបានតំណែងលេខាបក្សកុម្មុយនីស្ត ដែលជាតួនាទីដ៏មានឥទ្ធិពលបំផុតរបស់វៀតណាម។

តាមរយៈសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត គេហទំព័ររបស់រដ្ឋាភិបាល បានឲ្យដឹងថា៖ «ការបំពាន និងកង្វះខាតរបស់សមមិត្ត Vuong Dinh Hue បានបង្កឲ្យមានមតិសាធារណៈអវិជ្ជមាន ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់បក្ស រដ្ឋ និងខ្លួនលោកផ្ទាល់»។

សេចក្តីថ្លែងការណ៍បានលើកឡើងថា ការលាលែងពីតំណែងរបស់លោកត្រូវបានទទួលយក ហើយនឹងត្រូវដកចេញពីគណៈកម្មាធិការមជ្ឈិមបក្ស និងការិយាល័យនយោបាយដ៏មានឥទ្ធិពល។ តែយ៉ាងណាក្ដី មិនមានការបញ្ជាក់ច្បាស់លាស់ថា តើការបំពាននោះមានអ្វីខ្លះ។

គួរបញ្ជាក់ថា ការលាលែងរបស់លោក Hue កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានការប្រកាសថា ជំនួយការរបស់លោកត្រូវបានចាប់ខ្លួនពីបទស៊ីសំណូក ពាក់ព័ន្ធនឹងក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ។

នៅក្រោមយុទ្ធនាការប្រឆាំងអំពើពុករលួយអស់រយៈពេលជាច្រើនឆ្នាំ មន្ត្រីរដ្ឋជាន់ខ្ពស់រាប់រយនាក់ និងនាយកប្រតិបត្តិក្រុមហ៊ុនល្បីៗជាច្រើនរូប ត្រូវបានកាត់ទោស ឬបង្ខំឲ្យចុះចេញពីតំណែង។ កាលពីដើមខែមេសា មហាសេដ្ឋីអចលនទ្រព្យ លោកស្រី Truong My Lan ត្រូវបានកាត់ទោសប្រហារជីវិតដោយសារតួនាទីរបស់លោកស្រីក្នុងការក្លែងបន្លំហិរញ្ញវត្ថុរាប់ពាន់លានដុល្លារ ដែលបានបន្តដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ដោយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបមិនដឹងមិនឮ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        49
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm