មន្ត្រី UN៖ អាចចំណាយពេល ១៤ឆ្នាំ ដើម្បីសម្អាតកម្ទេចកម្ទី នៅតំបន់ហ្កាហ្សា

2024/04/26 08:07:28 pm        34

មន្ត្រីអង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (២៦ មេសា) នេះ បាននិយាយថា វាអាចចំណាយពេលប្រមាណជា ១៤ឆ្នាំ ដើម្បីកាយយកកម្ទេចកម្ទីដ៏ច្រើនសន្ធឹកសន្ធាប់ នៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងនោះរួមមានទាំងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកដោយសង្គ្រាមបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលផងដែរ។

យុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីន ដែលកំពុងកាន់អំណាចនៅតំបន់ហ្កាហ្សា គឺក្រុមហាម៉ាស បានធ្វើឲ្យដែនដីដ៏តូចចង្អៀតដែលមានប្រជាជនចំនួន ២,៣លាននាក់ ទៅជាវាលរហោឋាន ដោយនាំឲ្យជនស៊ីវិលភាគច្រើនគ្មានផ្ទះសម្បែង អត់ឃ្លាន និងប្រឈមជាមួយជំងឺ។

អំឡុងសន្និសីទនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Pehr Lodhammar ដែលជាមន្ត្រីជាន់ខ្ពស់នៅការិយាល័យគ្រប់គ្រងសកម្មភាពកំចាត់មីនរបស់អង្គការសហប្រជាជាតិ (UNMAS) បានប្រាប់ថា សង្រ្គាមបានបន្សល់ទុកនូវកម្ទេចកម្ទីប្រមាណ ៣៧លានតោន នៅក្នុងដែនដីដែលមានប្រជាជនរស់នៅយ៉ាងណែនណាន់តាន់តាប់នេះ។

លោកបាននិយាយថា ទោះបីជាវាមិនអាចកំណត់ចំនួនពិតប្រាកដនៃអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានរកឃើញនៅក្នុងតំបន់ហ្កាហ្សាក៏ដោយ ប៉ុន្តែវាត្រូវបានព្យាករថា អាចចំណាយពេលយ៉ាងហោចណាស់ ១៤ឆ្នាំក្រោមលក្ខខណ្ឌមួយចំនួន ដើម្បីបោសសម្អាតកម្ទេចកម្ទី ក្នុងរួមទាំងគំនរបាក់បាក់របស់អគារដែលត្រូវបានបំផ្លាញផងដែរ។

គួរបញ្ជាក់ថា បើយោងតាមក្រសួងសុខាភិបាលរបស់ហ្កាហ្សា បានឲ្យដឹងថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៣៤.៣០៥នាក់ ត្រូវបានសម្លាប់ និង ៧៧.២៩៣នាក់ បានរងរបួស នៅក្នុងការវាយប្រហាររបស់យោធាអ៊ីស្រាអែលលើតំបន់ហ្កាហ្សា គិតចាប់តាំងពីថ្ងៃទី៧ ខែតុលាមក៕

អត្ថបទដែលទាក់ទង

EU បញ្ចប់នីតិវិធីនីតិរដ្ឋប្រឆាំងនឹងប៉ូឡូញ ក្រោមការដឹកនាំរបស់អ្នកសេរីនិយម លោក Tusk
2024/05/06 07:18:17 pm        1
ក្រុមប្រដាប់អាវុធជនជាតិមីយ៉ាន់ម៉ា៖ ខ្លួនបានចាប់បុគ្គលិកយោធារាប់រយនាក់ នៅរដ្ឋ Rakhine
2024/05/06 07:16:53 pm        1
ក្មេងវ័យជំទង់ ៤នាក់ ត្រូវបានស៊ើបអង្កេត ជុំវិញការវាយប្រហារលើសមាជិកសភាអឺរ៉ុបរបស់អាល្លឺម៉ង់
2024/05/06 07:14:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែឧសភា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

2024/05/06 08:29:50 pm
​EU បញ្ចប់នីតិវិធីនីតិរដ្ឋប្រឆាំងនឹងប៉ូឡូញ ក្រោមការដឹកនាំរបស់អ្នកសេរីនិយម លោក Tusk
2024/05/06 07:18:17 pm
​ក្រុមប្រដាប់អាវុធជនជាតិមីយ៉ាន់ម៉ា៖ ខ្លួនបានចាប់បុគ្គលិកយោធារាប់រយនាក់ នៅរដ្ឋ Rakhine
2024/05/06 07:16:53 pm
​ក្មេងវ័យជំទង់ ៤នាក់ ត្រូវបានស៊ើបអង្កេត ជុំវិញការវាយប្រហារលើសមាជិកសភាអឺរ៉ុបរបស់អាល្លឺម៉ង់
2024/05/06 07:14:03 pm
​អភិបាលរាជធានីដឹកនាំមន្ត្រីជំនាញត្រួតពិនិត្យប្រឡាយ ដើម្បីរំដោះទឹកចេញពីភ្នំពេញ
2024/05/06 05:30:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/06 11:05:00 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/06 04:57:14 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am