ការតវ៉ាជុំវិញសង្គ្រាមតំបន់ហ្កាហ្សា បន្តរីករាលដាលនៅទូទាំងសហរដ្ឋអាមេរិក និងនៅបរទេស

2024/04/27 03:28:33 pm        268

និស្សិតនៅសាកលវិទ្យាល័យ Stanford ភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បានចូលរួមការតវ៉ានៅទូទាំងសកលវិទ្យាល័យដែលកំពុងកើនឡើងប្រឆាំងសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ និស្សិតជាច្រើនរយនាក់ បានធ្វើបាតុកម្មនៅបរិវេណសាលា មុនពេលបង្កើតការបោះជំរុំនៅ White Memorial Plaza នៅចំកណ្តាលសាកលវិទ្យាល័យ។ កាលពីព្រឹកថ្ងៃសុក្រ តង់ប្រមាណជាង២០ ត្រូវបានបង្កើតឡើង ហើយនិស្សិតប្រហែល ៥០ នាក់ បានប្រមូលផ្តុំគ្នានៅទីនោះ ។

នគរបាលបានចាប់ខ្លួនមនុស្សជាង ១០០នាក់ ហើយបានរុះរើតង់ចេញពីទីធ្លាធំនៃបរិវេណសាកលវិទ្យាល័យទីក្រុង Manhattan ប៉ុន្តែក្រុមអ្នកតវ៉ា បានវិលត្រលប់មកវិញយ៉ាងឆាប់រហ័ស ហើយរៀបចំជំរំឡើងវិញ។

ជាមួយគ្នានេះ ភាពតានតឹងបានផ្ទុះឡើងនៅមុខសកលវិទ្យាល័យ Sciences Po ដ៏ល្បីល្បាញរបស់ទីក្រុងប៉ារីស ប្រទេសបារាំង ខណៈជាការតវ៉ារបស់និស្សិតជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា បានរីករាលដាលបន្ថែមទៀត កាលពីថ្ងៃសុក្រ។ នគរបាលបង្ក្រាបកុបកម្ម បានមកដល់ដើម្បីបន្ថយភាពតានតឹងបន្ទាប់ពីក្រុមបាតុករគាំទ្រអ៊ីស្រាអែល មកប្រឈមមុខដាក់គ្នាជាមួយក្រុមបាតុករគាំទ្រប៉ាឡេស្ទីន។

និស្សិតដែលគាំទ្រប៉ាឡេស្ទីនមួយចំនួន បានចូលកាន់កាប់អគារសាកលវិទ្យាល័យកាលពីពេលយប់ ដោយទាមទារឱ្យស្ថាប័ននេះថ្កោលទោសចំពោះសកម្មភាពរបស់អ៊ីស្រាអែល។

លោក ហ៊ីចាម( Hicham) ជានិស្សិតថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យា Sciences Po និយាយថា នៅពេលដែលយើងឃើញអ្វីដែលកំពុងកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ហើយបច្ចុប្បន្ននេះនៅប្រទេសអូស្ត្រាលី យើងបន្តឆ្ពោះទៅមុខ ហើយយើងសង្ឃឹមថា វាក៏ចាប់ផ្តើមនៅប្រទេសបារាំងផងដែរ ព្រោះសាកលវិទ្យាល័យនានា ពិតជាមានតួនាទីក្នុងអ្វីដែលកំពុងកើតឡើងនៅដែនដីប៉ាឡេស្ទីន និងអំពើប្រល័យពូជសាសន៍ដែលកំពុងកើតឡើងនៅទីនោះ។

កាលពីថ្ងៃសុក្រ អ្នកតវ៉ាជិត២០០នាក់បានប្រមូលផ្តុំគ្នានៅសកលវិទ្យាល័យ George Washington ដោយកាន់ផ្ទាំងរូបភាពមានសរសេរថា «សេរីភាពប៉ាឡេស្ទីន និងស្រែកពាក្យផ្សេងៗ»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm