មន្រ្តីជាន់ខ្ពស់ក្នុងជូរាជរដ្ឋាភិបាល មន្រ្តីរាជការ និងប្រជាពលរដ្ឋប្រកាសគាំទ្រពេញទំហឹងគម្រោងព្រែកជីកហ្វូណនតេជោ

2024/04/27 09:06:28 am        60

មន្រ្តីជាន់ខ្ពស់ក្នុងជូររាជរដ្ឋាភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពល រដ្ឋខ្មែរស្ទើតែទូទាំងប្រទេស បានប្រកាសតាមរយៈហ្វេសបុក និងញាត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង«ព្រែកជីកហ្វូណនតេជោ» ហើយប្រកាសប្រឆាំងដាច់ខាត់ចំពោះជនអគតិមួយចំនួន ជាពិសេសក្រុមពួកក្បត់ជាតិបីជំនាន់ ដែលធ្វើការញុះញង់ និងរារាំងនៃការធ្វើគម្រោងព្រែកជីកមួយនេះផងដែរ។

ការប្រកាសគាំទ្ររបស់មន្រ្តីជាន់ខ្ពស់ក្នុងជូររាជរដ្ឋាភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ និងបងប្អូនប្រជាពលរដ្ឋខ្មែរនេះ គឺបានធ្វើឡើងភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានប្រកាសមិនរាថយចំពោះការធ្វើនូវព្រែកជីក ហ្វូណនតេជោ ហើយសុខចិត្តយកជីវិតមកដាក់ចំពោះគម្រោងនេះ បើទោះបីជាមានការប្រឆាំងពីប្រទេសជិតខាង និងក្រុមជនអគតិមួយក្តាប់តូចយ៉ាងណាក៏ដោយនោះ។

ក្នុងឱកាសអញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅសណ្ឋាគារហ្គាដិនស៊ីធី រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សកាន់អំណាច បានបញ្ចេញសម្តែករាជសី ដោយបានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជាគ្មានការរាថយនោះឡើយចំពោះគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចក៏បានប្រកាសផងដែរថាកម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ និងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរ ទាក់ទងនឹងគម្រោងនេះ។

នៅតាមបណ្តាញសង្គមហ្វេសបុក និងតាមរយៈញាត្តិដែលបានផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយនា នា នៅថ្ងៃទី២៧ខែមេសា នេះមន្រ្តីជាន់ខ្ពស់ក្នុងជូររាជរដ្ឋាភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រជាពលរដ្ឋខ្មែរ រួមទាំងអតីតមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សប្រឆាំងផងនោះ ក៏បានប្រកាសគាំទ្រចំ ពោះគម្រោងដ៏ប្រវត្តិសាស្រ្តមួយនេះផងដែរ ដោយសំណេររបស់ពួកគេបានលើកឡើងថា ការធ្វើព្រែកជីកហ្វូណនតេជោ នឹងនាំឲ្យសសៃឈាមសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ដោយមិនចាំបាច់ បន្តពឹងពាក់អ្នកដទៃតាមរយៈការដឹកជញ្ជូននេះ។

រាល់សំណេរដែលសរសេរតាមបណ្តាញសង្គម ដែលមានលក្ខណៈស្រដៀងគ្នានោះ បានលើកឡើងថា«ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់«ព្រែកជីក ហ្វូណនតេជោ» ឱ្យបានជោគជ័យ។ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវទឹកដ៏សំខាន់នេះ ជាការឆ្លើយតបដ៏ចាំបាច់នូវតម្រូវការនៃការវិវឌ្ឍលើវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ដែលត្រូវបានគិតគូរទុកជាយូរមកហើយ។ យើងស្វាគមន៍រាល់សហប្រតិបត្តិការអន្តរជាតិពីបណ្តាប្រទេសទាំងអស់នៅលើសកលលោក ដោយឈរលើសមភាព។ តែយើងមិនអត់ឱនចំពោះចេតនាទុច្ចរិតណាមួយដើម្បីគ្រាន់តែបំពេញតម្រូវការផលប្រយោជន៍របស់ខ្លួន ដោយជាន់ឈ្លីនូវផលប្រយោជន៍របស់កម្ពុជា ដោយផ្នែក ឬទាំងស្រុងនោះឡើយ។ យើងទាំងអស់គ្នាគាំទ្រ ព្រែកជីកហ្វូណនតេជោ និងការអភិវឌ្ឍរបស់កម្ពុជា ក្នុងសុខសន្តិភាព!»

សូមបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗជាច្រើនទៀត និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាតែម្តង៕អត្ថបទបាន ចក់រូបភាព

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថានទទួលបានការកោតសរសើរពីវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI)លើកិច្ចការពារបរិស្ថាន
2024/05/08 05:11:45 pm        1
មេដឹកនាំយុវជនសង្គមស៊ីវិល៖ក្រុមប្រឆាំងជ្រុលនិយមមួយចំនួនគួរល្មមដល់ពេលហ៊ានទទួលយកការពិតអំពីស្មារតីជាតិនិយមនៃគម្រោងព្រែកជីកហ្វូណនតេជោហើយ
2024/05/08 05:04:00 pm        1
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ជួបពិភាក្សាការងារជាមួយនាយកកម្មវិធីថ្នាំជក់អង្គការ Vital Strategies
2024/05/08 04:50:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថានទទួលបានការកោតសរសើរពីវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI)លើកិច្ចការពារបរិស្ថាន

2024/05/08 05:11:45 pm
​មេដឹកនាំយុវជនសង្គមស៊ីវិល៖ក្រុមប្រឆាំងជ្រុលនិយមមួយចំនួនគួរល្មមដល់ពេលហ៊ានទទួលយកការពិតអំពីស្មារតីជាតិនិយមនៃគម្រោងព្រែកជីកហ្វូណនតេជោហើយ
2024/05/08 05:04:00 pm
​រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់នៅទីក្រុងញូវយ៉ក អំពាវនាវឲ្យមានការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែន
2024/05/08 04:53:45 pm
​មេធាវី៖ ភរិយារបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ត្រូវបានបញ្ជូនទៅពន្ធនាគារ តាមការស្នើសុំរបស់សាមីខ្លួន
2024/05/08 04:51:21 pm
​ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ជួបពិភាក្សាការងារជាមួយនាយកកម្មវិធីថ្នាំជក់អង្គការ Vital Strategies
2024/05/08 04:50:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/07 10:28:10 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/08 07:35:01 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am