នគរបាល និងបាតុករគាំទ្រប៉ាឡេស្ទីន បានប្រឈមមុខដាក់គ្នានៅមុខសាកលវិទ្យាល័យ Sciences Po ដ៏ល្បីល្បាញរបស់ទីក្រុងប៉ារីស ខណៈនិស្សិតបានចូលកាន់កាប់អគារនោះ និងតវ៉ាប្រឆាំងសង្គ្រាមនៅតំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ។ ទោះបីជា ស្ថានភាពនៅតានតឹង ហើយនគរបាលបានស្នើសុំឲ្យក្រុមបារុករបំបែកគ្នាជាច្រើនដងក៏ដោយ វាពុំមានប្រយោជន៍នោះទេ។
ដោយស្រែកគាំទ្រសម្រាប់ពលរដ្ឋប៉ាឡេស្ទីន និស្សិតមួយចំនួនបានចូលកាន់កាប់អគារសាកលវិទ្យាល័យ Sciences Po ដោយបង្ហាញទង់ជាតិប៉ាឡេស្ទីននៅតាមបង្អួច និងនៅច្រកចូល។ និស្សិតជាច្រើននាក់ បានពាក់កន្សែងក្បាល បង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយប្រជាជនតំបន់ហ្កាហ្សា។
យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន បាននិយាយថា អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៤.៣០៥នាក់ ក្នុងការវាយប្រហារទៅលើតំបន់ហ្កាហ្សា ។
អ៊ីស្រាអែលកំពុងសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្ស១.២០០នាក់ និងចាប់មនុស្ស២៥៣នាក់ ជាចំណាប់ថ្នូរ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។