សន្ទុះគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីមហាជន រួមទាំងមន្រ្តីបក្សប្រឆាំងមួយចំនួនផង ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតេជោ

2024/04/27 06:37:18 pm        779

មកដល់វេលានេះ គេសង្កេតឃើញមហាជនខ្មែរ គ្រប់ស្រទាប់វណ្ណៈទាំងអស់រួមទាំងមន្រ្តីគណបក្សប្រឆាំងមួយចំនួនផងមានសន្ទុះយ៉ាងភ្លូកទឹកភ្លូកដី តាមរយៈបណ្តាញសង្គមហ្វេសបុក និងប្រព័ន្ធផ្សព្វផ្សាយនានា បានប្រកាសគាំទ្រយ៉ាងពេញ​ទំហឹង​នូវគម្រោង«ព្រែកជីកហ្វូណនតេជោ»ដោយសារតែពួកគេមានមតិដូច គ្នាថា មានគម្រោងនេះ​នឹងធ្វើឲ្យ​សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត និងលែងពឹងដង្ហើមគេដក ទៀតតាមរយៈនៃការដឹកជញ្ជូនទំនិញទៅខាងក្រៅនោះ។

សន្ទុះនៃការគាំទ្ររបស់មហាជនខ្មែរ ទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ បណ្តាគណបក្សនយោបាយនានា សិល្បករ សិល្បការិនី រួមទាំងបងប្អូន​ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានសរសេរលើបណ្តាញសង្គមហ្វេសបុក ចេញជាវិដេអូឃ្លីប ចេញជាសេចក្តីថ្លែងការណ៍ និងចេញជាញាត្តិផងនោះ បានលើកឡើងថា ពួកគេពិតជាសប្បាយរីករាយយ៉ាងខ្លាំងចំពោះជំហរ របស់រាជរដ្ឋាភិបាលក្នុងការធ្វើព្រែកជីក​ហ្វូណនតេជោ នេះ ខណៈគម្រោងនេះ វានឹងនាំឲ្យកម្ពុជាកាត់បន្ថយ តម្លៃនៃការដឹកជញ្ជូន​កាន់តែច្រើន រួមទាំងបង្កើនសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរផងដែរ។

សន្ទុះនៃការគាំទ្ររបស់មហាជនខ្មែរយ៉ាងភ្លូកទឹកភ្លូកដីនេះ ក៏ជាការបង្ហាញនូវសាមគ្គីភាព និងរួម គ្នាដើម្បីអភិវឌ្ឍន៍ប្រទេស ដោយមិនចាំបាច់ពឹកផ្អែកដង្ហើមអ្នកដទៃទៀត ​ដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ នាយប់ថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេច បានអញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាបុរសខ្លាំងរបស់កម្ពុជា បានលើកឡើងថា កម្ពុជាគ្មានការរាថយនោះឡើយចំពោះគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ» ហើយសម្តេច​ក៏បានប្រកាសផងដែរថា កម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ និង​ពិគ្រោះយោបល់​ជាមួយអ្នក​ណានោះដែរ ទាក់ទងនឹងគម្រោងនេះ។ ទាក់ទងនឹងគម្រោងដ៏ប្រវត្តិសាស្រ្តនេះសម្តេចតេជោ ក៏ហ៊ានយកជីវិតមកដាក់ផងដែរ ដើម្បីឲ្យគម្រោងនេះសម្រេចបានជោគជ័យ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងផងដែរថា បើកម្ពុជាមិនធ្វើព្រែក​ជីកហ្វូណនតេជោទេ គឺកម្ពុជានឹងរស់ដូចសុំដង្ហើមគេដកយ៉ាងដូច្នេះដែរ ​ហើយមួយវិញទៀតប្រសិន បើវៀតណាមគេមិន​សូវសប្បាយចិត្ត នឹងកម្ពុជា រាល់ទំនិញកម្ពុជា​នឹងមិនអាចនាំចេញ​ទៅក្រៅ​បាននោះឡើយ។ សម្តេចក៏បានប្រាប់ទៅវិទ្យាស្ថានសិក្សាស្រាវជ្រាវរដ្ឋវៀតណាមមួយ និង​ជនអគតិមួយក្តាប់តូចផងដែរថា ​កម្ពុជាមិនល្ងង់ដល់ថ្នាក់ឲ្យទឹកសាបហូរចូលសមុទ្រ ឬទឹកប្រៃចូលមកទឹកសាបនោះឡើយ ​ខណៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងបង្កើន​សេដ្ឋកិច្ចដល់កម្ពុជាឲ្យកាន់តែរីកចម្រើន ​ហើយជាងនេះទៅទៀតនោះ គម្រោងនេះនឹងកាត​បន្ថយការបង់ពន្ធទៅឲ្យវៀតណាម តាមរយៈការដឹកជញ្ជូនកាន់តែច្រើនផងដែរនោះ ដូច្នេះ​គម្រោងព្រែកជីកហ្វូណនតេជោនេះ​ ត្រូវតែធ្វើជាដាច់ខាត់ដោយគ្មានការរាថយនោះឡើយ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm