ពលរដ្ឋអូស្ត្រាលីរាប់ពាន់នាក់នាំគ្នាតវ៉ា ទាមទារយុត្តិធម៌លើអំពើហិង្សាផ្អែកលើយេនឌ័រ

2024/04/27 01:54:28 pm        233

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បាននិយាយនៅថ្ងៃសៅរ៍ (២៧ មេសា) នេះថា អំពើហិង្សាលើស្ត្រីគឺជា «ជំងឺរាតត្បាតដ៏កាចសាហាវ» នៅក្នុងប្រទេសអូស្ត្រាលី ខណៈដែលមនុស្សរាប់ពាន់នាក់ បានចូលរួមការប្រមូលផ្តុំតវ៉ានៅទីក្រុងស៊ីដនី និងទីក្រុងធំៗផ្សេងទៀតរបស់ប្រទេសអូស្ត្រាលី ជំរុញឱ្យមានច្បាប់តឹងរ៉ឹងលើអំពើហិង្សាផ្អែកលើយេនឌ័រ។

ការប្រមូលផ្តុំតវ៉ានេះត្រូវបានជំរុញដោយរលកនៃអំពើហឹង្សាលើស្ត្រី ដែលរដ្ឋាភិបាលនិយាយថា បានឃើញស្ត្រីម្នាក់ត្រូវបានសម្លាប់រៀងរាល់បួនថ្ងៃម្តងនៅក្នុងឆ្នាំនេះ។ ការប្រមូលផ្តុំគ្នានេះក៏បានធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ប្រើកាំបិតចាក់សម្លាប់ដ៏ធំមួយនៅទីក្រុងស៊ីដនី ក្នុងខែនេះ ដែលបានសម្លាប់មនុស្សប្រាំមួយនាក់ក្នុងនោះមានស្ត្រីប្រាំនាក់។

ក្រុមអ្នកតវ៉ា ដែលទាមទារឱ្យមានច្បាប់ព្រហ្មទណ្ឌកាន់តែខ្លាំងក្លា បានប្រមូលផ្តុំគ្នានៅទីក្រុងស៊ីដនី រដ្ឋធានីនៃរដ្ឋ ញ៉ូវសៅវែលស៍ (New South Wales) សម្រាប់ការតវ៉ា និងការហែក្បួន ដែលបានបិទផ្លូវជាច្រើនខ្សែក្នុងទីក្រុង។ អ្នកតវ៉ាមួយចំនួនកាន់ស្លាកសញ្ញាដែលសរសេរ «គោរពស្រ្តី» និង «គ្មានអំពើហិង្សាទៀតទេ»។

ការតវ៉ាស្រដៀងគ្នានេះត្រូវបានកំណត់ពេលធ្វើឡើងនៅទូទាំងចុងសប្តាហ៍នៅក្នុងបណ្ដារដ្ឋធានីរបស់រដ្ឋជាច្រើនដូចជា រដ្ឋ វេសស្ទើន អូស្ត្រាលី (Western Australia) រដ្ឋ វីកតូរៀ (Victoria) រដ្ឋ ថាសម៉ានៀ (Tasmania) និងរដ្ឋ ឃ្វីនស៍លែន (Queensland)។

អំពើហឹង្សាផ្អែកលើយេនឌ័រ គឺជាបញ្ហាកំពុងបន្តនៅក្នុងប្រទេសអូស្ត្រាលី ដែលមានប្រជាជនចំនួន ២៦ លាននាក់។ នៅឆ្នាំ២០២១ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាតវ៉ាជុំវិញការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ និងការប្រព្រឹត្តខុសនៅក្នុងការិយាល័យនយោបាយខ្ពស់បំផុតមួយចំនួនរបស់ប្រទេសនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am