ក្រុមកីឡាករ-កីឡាការិនី កីឡាការ៉ាតេកម្ពុជា រកបានមេដាយសរុប ០៧គ្រឿង ក្នុងនោះមេដាយប្រាក់០១ និងសំរឹទ្ធ០៦ ពីការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯអាស៊ីអាគ្នេយ៍ លើកទី១១ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ ដែលបានបញ្ចប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១១ ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល និងកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតសរុបចំនួន៣៩នាក់ ដែលព្រឹត្តិការណ៍នេះចាប់ផ្តើមពីថ្ងៃទី២៤-២៦ ខែមេសា ឆ្នាំ២០២៤៕



