កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបន្តការយកចិត្តទុកដាក់ ក្នុងការដាក់គោលដៅតាមដងផ្លូវនានា ដើម្បីអនុវត្តច្បាប់រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល នាពេលរាត្រី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
ជាក់ស្តែងត្រឹមតែមួយយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នគរបាលបានឃាត់យានយន្តល្មើស ចំនួន ៨៥គ្រឿង( រថយន្ត ៤៩ គ្រឿង, ម៉ូតូ ៣៦ គ្រឿង ) ។
ចំពោះយានយន្តជាតិស្រវឹងមាន៨០គ្រឿង និង០៥គ្រឿតទៀត គឺមិនពាក់មួកសុវត្ថិភាព។ ក្នុងចំណោមយានយន្តទាំង ៨០គ្រឿង មាន៣២គ្រឿង ដែលបើកបរមានកម្រិតជាតិស្រវឹងចាប់ពី០.២៥ - ០.៣៩ mg/Lឡើង ដោយមានអ្នកបើកបរម៉ូតូចំនួន០៩នាក់ និងអ្នកបើកបររថយន្ត២៣នាក់ ។
ដោយឡែកចំពោះអ្នកបើកបរក្នុងកម្រិតជាតិស្រវឹងចាប់ពី ០.៤០ mg/L ឡើង មានចំនួន៤៨នាក់ ដោយអ្នកបើកបរម៉ូតូមាន ២២នាក់ និងអ្នកបើកបររថយន្តមាន២៦នាក់ ៕ លីហេង






