នគរបាលបាលប្រើឧស្ម័នបង្ហៀរទឹកភ្នែកបំបែកក្រុមបាតុករតវ៉ាប្រឆាំងប្រាក់ខែទាប នៅប្រទេស​បេណាំង

2024/04/28 01:33:52 pm        87

អ្នកឃើញហេតុការណ៍ និងក្រុមមន្ត្រីសហជីព បាននិយាយថា នគរបាលនៅប្រទេសបេណាំង (Benin) បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បី​បំបែក​ការ​តវ៉ា​ជុំវិញ​អ្វី​ដែល​ក្រុម​សហជីព​ហៅ​ថា​ជាកា​រប្រ​ឆាំងទៅនឹងប្រាក់ខែទាប និងការហក់ឡើងតម្លៃទំនិញខ្ពស់ពេកនៅតាមទីផ្សារ ហើយ​ពួក​គេ​បាន​ចាប់​ខ្លួនឥស្សរជនជាន់ខ្ពស់របស់សហជីពនេះជាច្រើននាក់កាលពីចុងសប្ដាហ៍នេះ ។  

នគរបាលប្រដាប់អាវុធបានបិទផ្លូវចូលទៅក្រុមប្រឹក្សាការងារក្នុងរដ្ឋធានីពាណិជ្ជកម្មកូតូនូ(Cotonou) ជុំវិញតំបន់ ដែលអាចមានបាតុកម្មផ្ទុះឡើង និងដេញក្រុមអ្នកសារព័ត៌មានចេញ។ យ៉ាង​ណា​ក៏​ដោយ ក្រុមបាតុករមួយចំនួនបានប្រមូលផ្តុំគ្នានៅក្បែរនោះ ដោយកាន់ស្លាកសញ្ញា និង​ពាក់​អាវ​យឺត​សហជីព មុនពេលកងកម្លាំងនគរបាលបំបែកពួកគេ។

លោក ម៉ូដាស៊ីរ៉ូ បាចាប៊ី (Moudassirou Bachabi) ប្រធានសហព័ន្ធកម្មករ បេណាំង (Benin) (CGTB) និង លោក អានសេលម៉ី អាម៉ូសូ (Anselme Amoussou) ប្រធានសហជីព CSA-Benin ត្រូវបានចាប់ខ្លួនជាមួយនឹងបាតុករ ១៦ នាក់ផ្សេងទៀត នេះបើ​យោង​តាម​អគ្គ​លេខា​ធិការ​រង​សហព័ន្ធ​កម្មករ CGTB លោក អានីតា បូសូកប៉េ (Anita Bossoukpe)។ យ៉ាងណា គេមិន​អាច​ទាក់​ទងសុំការបំភ្លឺពីកងកម្លាំងនគរបាលបានទេ។

ប្រាក់បៀវត្សរ៍​អប្បបរមាដែលត្រូវបានធានានៅក្នុងប្រទេស បេណាំង គឺ៥២.០០០ហ្វ្រង់ (52,000 CFA) ឬស្មើ៨៥ ដុល្លារក្នុងមួយខែ កើនឡើងពី ៤០.០០០ ហ្វ្រង់ ស្មើ ៦៥ ដុល្លារ ក្នុង​ខែមករា ឆ្នាំ ២០២៣។ ប៉ុន្តែតម្លៃប្រេងឥន្ធនៈ និងផលិតផលម្ហូបអាហារ រួមទាំងពោត ម្សៅហ្គារី សណ្តែក និងសណ្តែកសម្រាប់សត្វគោ បានកើនឡើងនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។  

មូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយនៅខែនេះថា ប្រាក់ចំណូល​នៅ​អនុតំបន់​សាហារ៉ា​អាហ្រ្វិក​កំពុង​ធ្លាក់​ចុះបន្ថែមទៀតនៅពីក្រោយប្រទេសដទៃទៀតរបស់ពិភពលោក ស្រប​ពេល​មា​ន​ការ​ងើប​ឡើង​វិញ​តិចតួចនៃសេដ្ឋកិច្ចសកល៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am