ក្រសួងសុខភាពគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅតំបន់ហ្កាហ្សាស្ទ្រីបពីការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្ត បានកើនឡើងដល់ ៣៤.៣៨៨នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងនេះបាននិយាយថា កងទ័ពអ៊ីស្រាអែលបានធ្វើប្រតិបត្តិការយោធាចំនួនបួនក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣២ នាក់ និង៦៩នាក់របួស ដែលនាំឱ្យអ្នករងរបួសសរុបកើនឡើងដល់៧៧.៤៣៧នាក់ បន្ថែមពីលើចំនួនអ្នកស្លាប់ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា យន្តហោះអ៊ីស្រាអែលបានបើកការវាយប្រហារលើគោលដៅចំនួន២៥កន្លែង នៅក្នុងដែនដីហ្កាហ្សាស្ទ្រីបក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ។
កងទ័ពអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារដោយយានដ្រូនមួយបានធ្លាក់ចំទីតាំងបាញ់គ្រាប់រ៉ូកែតនៅតំបន់ Khan Younis ភាគខាងត្បូងរបស់តំបន់ហ្កាហ្សា។
នៅតំបន់ហ្កាហ្សាកភាគណ្តាល អគារដែលប្រើប្រាស់ដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ឃ្លាំងអាវុធ ទីតាំងក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតត្រូវបានរងការវាយប្រហារទាំងយប់ ដោយបន្ថែមការវាយប្រហារតាមអាកាសមួយផ្សេងទៀត ដឹកនាំដោយកងទ័ពក៏បានប៉ះចំរថយន្តដែលមានប្រតិបត្តិករហាម៉ាសចំនួន៨នាក់នៅក្នុងនោះដែរ៕
