ការតវ៉ាគាំទ្រប៉ាឡេស្ទីននៅតែបន្តនៅ តាមបរិវេណសាកលវិទ្យាល័យនានា របស់សហរដ្ឋអាមេរិក

2024/04/29 02:58:53 pm        238

ការតវ៉ាបង្ហាញការគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីន នៅតាមសាកលវិទ្យាល័យនានាទូទាំងសហរដ្ឋអាមេរិកបានបង្ហាញថាពុំមានភាពធូរស្រាលឡើយកាលពីថ្ងៃអាទិត្យ ខណៈសកម្មភាពតវ៉ា បានរីករាលដាលចេញពីតំបន់ឆ្នេរសមុទ្រមួយ ទៅឆ្នេរសមុទ្រមួយ កាលពីចុងសប្តាហ៍នេះ ហើយការបង្រ្កាប និងការចាប់ខ្លួនពីសំណាក់កងកម្លាំងនគរបាល បានបន្តឈានចូលដល់សប្តាហ៍មួយទៀត ស្របពេលក្រុមនិស្សិតបានប្តេជ្ញាថានឹងបន្តស្នាក់នៅក្នុងជំរំតង់រហូតដល់ការទាមទាររបស់ពួកគេបានសម្រេច។

ការទាមទាររបស់និស្សិត ចាប់ពីបទឈប់បាញ់ក្នុងសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស ការអំពាវនាវឱ្យសាកលវិទ្យាល័យនានាបញ្ឈប់ការវិនិយោគនៅក្នុងសហគ្រាសរបស់អ៊ីស្រាអែលដែលពាក់ព័ន្ធនឹងយោធារបស់ប្រទេសនេះ រហូតដល់ការបញ្ចប់ជំនួយយោធាអាមេរិកសម្រាប់អ៊ីស្រាអែល។

ការតវ៉ាទាំងនេះ បង្កឱ្យមានការចាប់ខ្លួនមនុស្សជាង១០០នាក់ នៅក្នុងបរិវេណសាកលវិទ្យាល័យ កូឡុំប៊ី (Columbia) កាលពីជាងមួយសប្តាហ៍មុន។

អ្នកនាំពាក្យសាកលវិទ្យាល័យមួយរូប បានប្រាប់សារព័ត៌មានReuters ថា បរិវេណសាកលវិទ្យាល័យកូឡុំប៊ី មានសភាពស្ងប់ស្ងាត់កាលពីថ្ងៃអាទិត្យ២៨ មេសា ហើយពុំមានរបាយការណ៍ស្ដីពីការចាប់ខ្លួនដោយសារការរំខាននៅពេលយប់ជ្រៅនោះទេ។

ប៉ុន្តែការបង្ក្រាប បានបន្តនៅក្នុងបរិវេណសាកលវិទ្យាល័យមួយចំនួន កាលពីចុងសប្ដាហ៍នេះ រួមទាំងការបិទសាកលវិទ្យាល័យ Southern California (USC) និងមានការដាក់ពង្រាយកម្លាំងយ៉ាងច្រើន។

មនុស្សជាង ២០០ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងផ្ទុះការតវ៉ានៅតាមសាកលវិទ្យាល័យមួយចំនួនរួមទាំង៨០នាក់ផ្សេងទៀត កាលពីល្ងាចថ្ងៃសៅរ៍នៅឯសាកលវិទ្យាល័យ Washington ក្នុងទីក្រុងសេន ល្វីស (St Louis)។ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននៅសាកលវិទ្យាល័យ Washington មានបេក្ខជនប្រធានាធិបតីឆ្នាំ២០២៤នេះ មកពីគណបក្ស Green Party លោក Jill Stein។

ការតវ៉ានានាទាំងនោះ បានរាលដាលចូលទៅដល់ចក្រភពអង់គ្លេស និងបារាំងទៀតផង ដោយបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន និងទាមទារឱ្យមានចំណាត់ការបញ្ឈប់ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm