ក្រុមគ្រូពេទ្យ បាននិយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះចំនួនបី ខ្នង នៅក្នុងទីក្រុងរ៉ាហ្វានៃតំបន់ហ្កាហ្សាភាគខាងត្បូង បានសម្លាប់មនុស្ស ១៣នាក់ និងជាច្រើននាក់ទៀត រងរបួស។
ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស បានដាក់ចំនួនអ្នកស្លាប់ចំនួន ១៥នាក់។

មន្ត្រីសុខាភិបាល បានអះអាងថា នៅទីក្រុងហ្កាហ្សា ភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីប យន្តហោះអ៊ីស្រាអែល បានវាយប្រហារលើផ្ទះពីរខ្នង បានបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។

ការវាយប្រហារលើទីក្រុងរ៉ាហ្វា ជាទីដែលមនុស្សជាងមួយលាននាក់ កំពុងជ្រកកោនពីការវាយប្រហារ ជាច្រើនខែរបស់អ៊ីស្រាអែល បានកើតឡើងប៉ុន្មានម៉ោងមុនពេលប្រទេសអេហ្ស៊ីប ត្រូវបានគេរំពឹងថា នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំក្រុមឥស្លាមហាម៉ាស ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល។
សង្គ្រាមនេះ ត្រូវបានបង្កឡើងដោយការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាសលើប្រទេសអ៊ីស្រា អែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ថ្នូរចំនួន ២៥៣ នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។