អ៊ុយក្រែន ដកថយពីភូមិចំនួនបីនៅភាគខាងកើត ខណៈទន្ទឹងរងចាំការដឹកជញ្ជូនសព្វាវុធពីអាមេរិក

2024/04/29 05:04:52 pm        154

ប្រមុខមេបញ្ជាការទ័ពរបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មេសា) ថាកងទ័ពរបស់ទីក្រុងគីវ បានដកថយត្រឡប់ទៅទីតាំងថ្មីនៅភាគខាងលិចពីភូមិចំនួនបីដែលនៅសមរភូមិមុខភាគខាងកើត ដែលរុស្ស៊ីបានប្រមូលផ្តុំកងកម្លាំងសំខាន់ៗនៅក្នុងទីតាំងជាច្រើន។

សេចក្តីថ្លែងការណ៍របស់វរសេនីយ៍ឯក អូលេកសានដឺ ស៊ីស្គី (Oleksandr Syrskyi) បានឆ្លុះបញ្ចាំងពីជំហរកាន់តែយ៉ាប់យ៉ឺនរបស់អ៊ុយក្រែន នៅភាគខាងកើត ខណៈដែលទីក្រុងគីវ សង្ឃឹមថាអាចមានស្ថេរភាព នៅពេលដែលខ្លួនទន្ទឹងរងចាំការចែកចាយសព្វាវុធរបស់សហរដ្ឋអាមេរិក ក្រោមកញ្ចប់ជំនួយចំនួន ៦១ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តក្នុងសប្តាហ៍នេះ។

លោក ស៊ីស្គី បានសរសេរនៅលើកម្មវិធីផ្ញើសារតេលេក្រាមដោយពណ៌នាអំពីតំបន់ «មានស្ថានភាពពិបាកបំផុត» នៅភាគខាងលិចនៃភូមិ ម៉ារីយីនកា (Maryinka) ដែលកាន់កាប់ និងភូមិពីរទៀតនៅភាគពាយព្យនៃទីក្រុង អាវឌីអ៊ីវកា (Avdiivka) ដែលដណ្ដើមបានដោយកងកម្លាំងរុស្ស៊ី កាលពីខែកុម្ភៈ ថា «ស្ថានភាពនៅជួរមុខកាន់តែអាក្រក់ទៅៗ» និងបង្ខំឱ្យកងកម្លាំងអ៊ុយក្រែន ត្រូវដកថយ។

កងទ័ពរបស់ទីក្រុងមូស្គូ បានវាយរុលទៅមុខបន្តិចម្តងៗ ចាប់តាំងពីដណ្តើមបានភូមិរបស់ក្រុង អាវឌីអ៊ីវកា ស្របពេលកង្វះខាតគ្រាប់កាំភ្លើងធំ និងកម្លាំងមនុស្សរបស់អ៊ុយក្រែន។

ផែនទីសមរភូមិតាមអ៊ិនធើណិត ដែលផលិតដោយក្រុមអ្នកវិភាគស៊ើបការណ៍សម្ងាត់នៃប្រភពបើកចំហ បានបង្ហាញថារុស្ស៊ី បានរុលទៅមុខជាង ១៥ គីឡូម៉ែត្រ ក្នុងទិសដៅនៃភូមិ អូឆេរ៉េទីនេ (Ocheretyne) ចាប់តាំងពីការដណ្ដើមបានក្រុង អាវឌីអ៊ីវកា មក៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        38
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        48
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm