អបអរទិវាពលកម្មអន្តរជាតិឆ្នាំនេះ សហជីព និងកម្មករបង្ហាញក្ដីរីករាយបំពេញការងាររបស់ខ្លួន

2024/04/29 10:22:35 am        153

ខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាល​កម្ពុជា បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ក្នុង​គោល​បំណងសំដៅធ្វើឲ្យមានភាពកាន់តែល្អប្រសើរឡើង​នៃ​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កន្លែង​ការងារ​។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៩ ខែមេសានេះ បានសម្តែងការគាំទ្រចំពោះប្រធានបទ «សហគ្រាសមួយ ជា​សហគមន៍​សុខសាន្តមួយ» ក្នុងឱកាសអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា ព្រោះជា​ការ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់កាន់តែច្រើនឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះរោង​ចក្រ​ដែល​មាន​ការអនុវត្តទៅលើផ្លូវច្បាប់ ក៏ដូចជាការដោះស្រាយវិវាទដោយរលូន ជាពិសេសរាល់អ្វីៗ​ទាំង​អស់​ គឺត្រូវសហការ រវាងនិយោជក សហជីព ក៏ដូចជាក្រុមការងារ​ក្នុង​រោងចក្រ​ផលិតកម្ម​ដែល​បង្ក​លក្ខណៈងាយស្រួលឲ្យកម្មករកម្មការិនីមានសកម្មភាពដោយរលូន ហើយឈាន​ទៅ​ដល់​ការ​កើន​ឡើង​នូវផលិតភាព ដើម្បីឲ្យមានការនាំចេញ។

លោកបានបន្តថានេះគឺជាគោលការណ៍មួយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏​ដូច​ជា​រាជរដ្ឋាភិបាល ដែលបានដាក់ចេញដើម្បីឲ្យគ្រប់រោងចក្រទាំងអស់ទទួល និងការអនុវត្ត ហើយ​ជា​ពិសេស​បន្តទៅមុខទៀតនេះ រដ្ឋាភិបាលបានតម្រូវឲ្យរោងចក្រទាំងអស់ ត្រូវចូលរួម​អនុវត្ត​ចំពោះ​កម្មករកម្មការិនី ដែលជាសមាជិក សមាជិកា ក៏ត្រូវទទួលបានបណ្ណ ប.ស.ស. ដោយ​ពុំ​មាន​ការ​គិត​ប្រាក់​អ្វីទាំងអស់។

ក្រុមកម្មការិនី កំពុងបម្រើការងារក្នុងរោងចក្រកាត់ដេរសម្លៀកំពាក់ ជាវៃ ស្ថិតនៅតំបន់វេងស្រេង រាជ​ធានី​ភ្នំពេញ បាននិយាយជាមួយទឹកមុខសប្បាយរីករាយថា ការងារសព្វថ្ងៃនេះ ប្រសិនបើ មិន​មាន​ការ​ជួយ​ជ្រោមជ្រែងរបស់រដ្ឋាភិបាលនោះទេ ក៏ពួកគាត់គ្មានប្រាក់​ចំណូល​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ផង​ដែរ​។ កម្មការនីទាំងនេះ បានឲ្យដឹងស្រដៀងគ្នាទៀតថា អ្វីដែលជាការកត់សម្គាល់ ក្រៅពីការ​តម្លើង​ប្រាក់​ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ រដ្ឋាភិបាលតែងតែ​គិតគូរ​ជា​និច្ច​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ពី​បណ្តាប្រ​ទេសផ្សេងៗឲ្យមកវិនិយោគនៅកម្ពុជា ដើម្បីធានាបាននូវច្រវ៉ាក់ផលិតកម្ម ផ្តល់​មុខរបរ និងការងារប្រាក់ចំណូលជូនដល់កម្មករនិយោជិតគ្រប់វិស័យទាំងអស់។

គួរបញ្ជាក់ថា ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១​ឧសភា​នេះ​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសរៀបចំយុទ្ធនាការប្រឡងប្រណាំង “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” នៅទូទាំងប្រទេសចាប់ពីឆ្នាំ២០២៤នេះតទៅ ដើម្បី​ចូលរួមលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រ សហគ្រាស។ ក្រសួងបានបញ្ជាក់ទៀតថា ការប្រឡងប្រណាំង ដើម្បីទទួលបានពានរង្វាន់នេះដែរ ត្រូវអនុវត្ត​ជា​រៀង​រាល់​ឆ្នាំ ចំពោះសហគ្រាសផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផល​ធ្វើ​ដំណើរ និងកាបូប និងសហគ្រាសផ្នែកផ្សេងទៀត ដែលស្ម័គ្រចិត្តចូលរួមប៉ុណ្ណោះ៕ អត្ថបទ៖  ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

តំណាងរដ្ឋមន្រ្តីការពារជាតិ ចុះសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅសមរភូមិមុខ នៅទិសទី២ យោធភូមិភាគទី៤
2026/04/04 09:48:39 am        1
ប្រមុខការពារជាតិកម្ពុជាចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដីនៅសមរភូមិ
2026/04/04 09:42:45 am        1
រដ្ឋសភាកម្ពុជា សហការជាមួយអ្នកជំនាញវេជ្ជសាស្ត្រឥណ្ឌា ជំរុញការទប់ស្កាត់ជំងឺមិនឆ្លងឱ្យកាន់តែមានប្រសិទ្ធភាព
2026/04/04 09:38:10 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវាយប្រហារនៅពេលថ្ងៃថ្មីរបស់រុស្ស៊ី បានសម្លាប់មនុស្សច្រើននាក់នៅអ៊ុយក្រែន

2026/04/04 10:07:16 am
​តំណាងរដ្ឋមន្រ្តីការពារជាតិ ចុះសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅសមរភូមិមុខ នៅទិសទី២ យោធភូមិភាគទី៤
2026/04/04 09:48:39 am
​សេតវិមានស្វែងរកថវិកាការពារជាតិ១,៥សែនកោដ៍ដុល្លារអាមេរិក ខណៈសង្គ្រាមនៅអ៊ីរ៉ង់ជំរុញការចំណាយ
2026/04/04 09:47:39 am
​យន្តហោះដែលត្រូវបានបាញ់ទម្លាក់ បង្កើនហានិភ័យថ្មីសម្រាប់លោកTrump ខណៈទីក្រុងតេអេរ៉ង់ ស្វែងរកអាកាសយានិកអាមេរិកដែលបាត់ខ្លួន
2026/04/04 09:43:46 am
​ប្រមុខការពារជាតិកម្ពុជាចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដីនៅសមរភូមិ
2026/04/04 09:42:45 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/03 03:03:33 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am