អ៊ីស្រាអែល ជ្រើសរើសពលរដ្ឋហ្កាហ្សា ដើម្បីជួយស្វែងរកចំណាប់ថ្នូរ ដែលនៅសេសសល់

2024/04/29 05:55:08 pm        105

សេវាចារកម្មរបស់អ៊ីស្រាអែល បានជ្រើសរើសសមាជិកថ្មីជាច្រើននាក់ ពីក្នុងតំបន់ហ្កាហ្សា ដើម្បីជួយពួកគេ ក្នុងការស្វែងរកចំណាប់ថ្នូរ ដែលនៅសេសសល់។

ប្រភពចារកម្ម បានប្រាប់សារព័ត៌មាន The Telegraph ជាមួយនឹងការផ្តល់ជូនសាច់ប្រាក់ ការរួចខ្លួនពីការកាត់ទោស ឬសុវត្ថិភាពរាងកាយ វាកាន់តែមានភាពងាយស្រួល ក្នុងការទាក់ទាញប្រជាជនហ្កាហ្សា ឲ្យធ្វើការឲ្យអ៊ីស្រាអែល បន្ទាប់ពីការផ្ទុះសង្គ្រាមនៅថ្ងៃទី៧ ខែតុលា។

ក្នុងពេលជាមួយគ្នានេះ វាកាន់តែងាយស្រួលសម្រាប់អង្គភាពសម្រាំងនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) ដើម្បីចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយមិនមាននរណាកត់សម្គាល់ឡើយ ហើយប្រភពមួយ បានប្រាប់សារព័ត៌មាន The Telegraph ថា ក្រុមអ្នកឯកទេសដ៏ធំមួយដែលត្រូវបានបណ្តុះបណ្តាល ដើម្បីបញ្ចូលគ្នា ទៅក្នុងសហគមន៍ប៉ាឡេស្ទីនបច្ចុប្បន្ន កំពុងធ្វើការនៅតាមទីតាំងសំខាន់ៗ នៅក្នុងតំបន់នេះ។

ចំណាប់ថ្នូរប្រហែល ១៣០នាក់ នៅតែត្រូវបានគេគិតថា ត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា ទោះបីជាចំនួនសរុប អាចទាបជាងនេះក្តី ចំពេលមានការអះអាងថា មនុស្សរាប់សិបនាក់ បានស្លាប់ ឬត្រូវបានសម្លាប់ក្នុងអំឡុងពេលជម្លោះនោះ។ ចំណាប់ថ្នូរពីរនាក់ទៀត គឺជាពលរដ្ឋអង់គ្លេស លោក Nadav Popplewell មានវ័យ ៥១ឆ្នាំ និង អ្នកស្រី Emily Damari មានវ័យ ២៧ឆ្នាំ។

កាលពីថ្ងៃអាទិត្យ ក្តីសង្ឃឹម បានកើនឡើងសម្រាប់កិច្ចព្រមព្រៀងសម្របសម្រួលដោយអេហ្ស៊ីប ដើម្បីដោះលែងចំណាប់ថ្នូរដែលនៅសេសសល់។ លោក អង់តូនី ប្ល៊ីនខិន ( Antony Blinken) នឹងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងរីយ៉ាដ (Riyadh) នៅថ្ងៃចន្ទនេះ ក្នុងកិច្ចប្រឹងប្រែង ដើម្បីជំរុញកិច្ចព្រមព្រៀងនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm