មន្ត្រីយោធាជាន់ខ្ពស់របស់អ៊ីស្រាអែល អនុម័តផែនការបន្តសង្គ្រាមនៅតំបន់ហ្កាហ្សា

2024/04/29 11:13:34 am        53

យោធាប្រទេសអ៊ីស្រាអែល និយាយថា មន្ត្រីជាន់ខ្ពស់របស់ខ្លួន បានអនុម័តផែនការសម្រាប់ការបន្តសង្រ្គាមនៅតំបន់ហ្កាហ្សាស្ទ្រីប។ ចំណាត់ការនេះ ត្រូវបានគេជឿថា ជាផ្នែកមួយនៃការត្រៀមខ្លួនរៀបចំសម្រាប់ការវាយលុកតាមជើងគោកចូលទៅក្នុងទីក្រុង Rafah ភាគខាងត្បូង។ យោធា បាននិយាយកាលពីថ្ងៃអាទិត្យថា មេបញ្ជាការកងកម្លាំងការពារជាតិអ៊ីស្រាអែល លោកឧត្តមសេនីយ៍ ហឺហ្សី ហាឡេវី(Herzi Halevi) បានព្រមព្រៀងលើផែនការនេះ។

បច្ចុប្បន្នទីក្រុង Rafah គឺជាកន្លែងស្នាក់នៅរបស់មនុស្សប្រហែល ១,២ លាននាក់ រួមទាំងអ្នកជម្លៀសខ្លួន ចេញពីតំបន់ផ្សេងៗនៅតំបន់ហ្កាហ្សា។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានប្រាប់ស្ថានីយទូរទស្សន៍ក្នុងស្រុកថា រដ្ឋាភិបាលនឹងផ្អាកប្រតិបត្តិការ ប្រសិនបើខ្លួនឈានដល់កិច្ចព្រមព្រៀង ជាមួយក្រុមហាម៉ាស។

អ៊ីស្រាអែល និងក្រុមហាម៉ាស បានចូលរួមក្នុងការចរចាដោយប្រយោលស្តីពីការផ្អាកការប្រយុទ្ធគ្នា និងការដោះលែងចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា។ ប្រព័ន្ធផ្សព្វផ្សាយនៅមជ្ឈិមបូព៌ា រាយការណ៍ថា គណៈប្រតិភូរបស់ក្រុមហាម៉ាស នឹងធ្វើទស្សនកិច្ចនៅកាន់ប្រទេសអេហ្ស៊ីបនៅព្រឹកថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីសំណើថ្មីពីអ៊ីស្រាអែល។ គេហទំព័រព័ត៌មានសហរដ្ឋអាមេរិក អាស៊ីអូស(Axios) រាយការណ៍ថា សំណើនេះ ជាលើកទីមួយហើយ ដែលអ៊ីស្រាអែលបានស្នើឱ្យមេដឹកនាំរបស់ខ្លួនបើកចំហដើម្បីពិភាក្សាអំពីការបញ្ចប់ជម្លោះនៅតំបន់ហ្កាហ្សា ជាផ្នែកនៃកិច្ចព្រមព្រៀងចំណាប់ខ្មាំង។ ក្រុមហាម៉ាស បាននឹងកំពុងទាមទារឱ្យមានបទឈប់បាញ់ជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ បានចេញផ្សាយវីដេអូដែលខ្លួននិយាយថា បង្ហាញពីការងារសាងសង់លើគម្រោងនាំយកស្បៀងអាហារ និងការផ្គត់ផ្គង់ជំនួយផ្សេងទៀតទៅកាន់តំបន់ហ្កាហ្សា តាមរយៈកំពង់ផែសមុទ្រ។

ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានប្រកាសថា នាវាយោធាអាមេរិក បានចាប់ផ្តើមសាងសង់ដំណាក់កាលដំបូងនៃកំពង់ផែបណ្តោះអាសន្ន និងផ្លូវចេញចូលសមុទ្រ។

កម្មវិធីស្បៀងអាហារពិភពលោក បានប៉ាន់ប្រមាណថា ៧០ភាគរយនៃប្រជាជននៅភាគខាងជើងតំបន់ហ្កាហ្សា កំពុងជួបប្រទះភាពអត់ឃ្លានដ៏មហន្តរាយ។

អត្ថបទដែលទាក់ទង

ភ្លៀងធ្លាក់ខ្លាំងឥតឈប់ បង្កជាទឹកជំនន់នៅរដ្ឋ Indianapolis របស់អាមេរិក
2024/05/15 08:54:23 pm        1
រដ្ឋមន្ត្រីការបរទេស៖ អៀរឡង់នឹងទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន «ខែនេះ»
2024/05/15 08:53:15 pm        1
នាយករដ្ឋមន្ត្រីថៃ បញ្ជាឲ្យស៊ើបអង្កេតលើការស្លាប់របស់សកម្មជន ក្រោមការឃុំខ្លួនបណ្តោះអាសន្ន
2024/05/15 08:46:06 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លៀងធ្លាក់ខ្លាំងឥតឈប់ បង្កជាទឹកជំនន់នៅរដ្ឋ Indianapolis របស់អាមេរិក

2024/05/15 08:54:23 pm
​រដ្ឋមន្ត្រីការបរទេស៖ អៀរឡង់នឹងទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន «ខែនេះ»
2024/05/15 08:53:15 pm
​ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារដើម្បីត្រៀមចូលរួមក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧
2024/05/15 08:51:53 pm
​នាយករដ្ឋមន្ត្រីថៃ បញ្ជាឲ្យស៊ើបអង្កេតលើការស្លាប់របស់សកម្មជន ក្រោមការឃុំខ្លួនបណ្តោះអាសន្ន
2024/05/15 08:46:06 pm
​ចិនជំរុញឲ្យអាមេរិក អង់គ្លេស និងអូស្ត្រាលីបញ្ឈប់លើកកម្ពស់កិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែរ
2024/05/15 08:44:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/15 07:25:34 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/15 08:02:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/15 08:24:10 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am