កូរ៉េខាងជើង រិះគន់សហរដ្ឋអាមេរិក ចំពោះការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយឱ្យអ៊ុយក្រែន

2024/04/29 11:35:10 am        50

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទ (២៩ មេសា) នេះដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងជើងថា ប្រទេសកូរ៉េខាងជើង បានរិះគន់សហរដ្ឋអាមេរិក ចំពោះការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដល់ប្រទេសអ៊ុយក្រែន។

មន្ត្រីអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃទី២៤ ខែមេសាថា សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបញ្ជូនដោយសម្ងាត់នូវប្រព័ន្ធមីស៊ីលតាកទិចកងទ័ព (ATACMS) ទៅកាន់ប្រទេសអ៊ុយក្រែនសម្រាប់ប្រើប្រាស់ក្នុងសមរភូមិរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

កាលពីថ្ងៃអាទិត្យ ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃក្រសួងការពារជាតិកូរ៉េខាងជើង ត្រូវបានដកស្រង់សម្តីដែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សហរដ្ឋអាមេរិក បានផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដោយសម្ងាត់ដល់អ៊ុយក្រែន ដែលបង្កឱ្យមានការមិនសប្បាយចិត្ត និងការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ»។

ប្រធាននាយកដ្ឋានរូបនោះបាននិយាយថា «សហរដ្ឋអាមេរិក មិនអាចកម្ចាត់វីរភាពរបស់កងទ័ពរុស្ស៊ី និងប្រជាជន ជាមួយនឹងអាវុធទំនើបចុងក្រោយបំផុត ឬជំនួយយោធាណាមួយបានឡើយ»។

ទំនាក់ទំនងយោធារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ កំពុងកើនឡើង ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមើលឃើញថាបង្កជាកំណើនភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ ខណៈទីក្រុងព្យុងយ៉ាង កំពុងតែមិនសប្បាយចិត្តជាមួយនឹងទំនាក់ទំនងយោធាដ៏ស្អិតរមួតរបស់អាមេរិក និងកូរ៉េខាងត្បូង ជាពិសេសសមយុទ្ធយោធានាពេលថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

ក្រុមហ៊ុន YouTube នឹងបិទវីដេអូចម្រៀងតវ៉ាហុងកុង បន្ទាប់ពីមានដីការបស់តុលាការ
2024/05/15 10:07:21 am        1
ភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់ឡើងកម្ដៅខ្លាំង មួយសប្ដាហ៍មុនពិធីចូលកាន់តំណែងមេដឹកនាំថ្មី
2024/05/15 10:02:07 am        1
ក្រុមអ្នកលេង TikTok នៅអាមេរិក ដាក់ពាក្យប្តឹងរារាំងច្បាប់ឱ្យលក់ App ឬបម្រាមរបស់រដ្ឋាភិបាល
2024/05/15 09:58:18 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុន YouTube នឹងបិទវីដេអូចម្រៀងតវ៉ាហុងកុង បន្ទាប់ពីមានដីការបស់តុលាការ

2024/05/15 10:07:21 am
​ក្រុមស្រាវជ្រាវ ប្រទះឃើញព្រះកេសទេវតា ក្នុងកំណាយនៅខ្លោងទ្វារជ័យ
2024/05/15 10:07:12 am
​ភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់ឡើងកម្ដៅខ្លាំង មួយសប្ដាហ៍មុនពិធីចូលកាន់តំណែងមេដឹកនាំថ្មី
2024/05/15 10:02:07 am
​ក្រុមអ្នកលេង TikTok នៅអាមេរិក ដាក់ពាក្យប្តឹងរារាំងច្បាប់ឱ្យលក់ App ឬបម្រាមរបស់រដ្ឋាភិបាល
2024/05/15 09:58:18 am
​ចំនួនអ្នកស្លាប់ដោយសារការរលំអគារនៅអាហ្វ្រិកខាងត្បូង កើនឡើងដល់ ៣៣ នាក់
2024/05/15 09:53:44 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/13 02:14:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/12 03:40:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/14 09:51:19 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am