ប៉ាឡេស្ទីន៖ មានតែអាមេរិក ទេអាចបញ្ឈប់ការវាយលុកជើងគោកដែលជិតមកដល់លើក្រុង រ៉ាហ្វា បាន

2024/04/29 06:38:59 pm        139

ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាសឃ្មូត អាបាស (Mahmoud Abbas) បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មេសា) ថាមានតែសហរដ្ឋអាមេរិក ប៉ុណ្ណោះដែលអាចបញ្ឈប់អ៊ីស្រាអែល មិនឱ្យបើកប្រតិបត្តិការជើងគោកលើទីក្រុងព្រំដែន រ៉ាហ្វា (Rafah) ក្នុងតំបន់ហ្កហ្សាបាន ដោយបន្ថែមថា ការវាយប្រហារដែលលោករំពឹងថានឹងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ អាចបង្ខំប្រជាជនប៉ាឡេស្ទីន ភាគច្រើនឱ្យរត់ភៀសខ្លួនចេញពីតំបន់ហ៊ុមព័ទ្ធនេះ។

លោក អាបាស បានប្រាប់កិច្ចប្រជុំពិសេសនៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងរដ្ឋធានីរ៉ាយ៉ាដ របស់អារ៉ាប៊ីសាអ៊ូឌីត ថា «យើងអំពាវនាវឱ្យសហរដ្ឋអាមេរិក ស្នើឱ្យអ៊ីស្រាអែល កុំបន្តការវាយប្រហារក្រុងរ៉ាហ្វា»។

អ៊ីស្រាអែល ដែលបានគំរាមកំហែងអស់ជាច្រើនសប្តាហ៍ក្នុងការបើកការវាយលុកថ្មើជើងទ្រង់ទ្រាយធំចុងក្រោយលើក្រុងរ៉ាហ្វា ដោយនិយាយថាគោលដៅរបស់ខ្លួនគឺដើម្បីបំផ្លាញកងវរសេនាតូចដែលនៅសេសសល់របស់ក្រុមហាម៉ាសនៅទីនោះ បានបង្កើនការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាលើក្រុងព្រំដែននេះកាលពីសប្តាហ៍មុន។

បណ្តាប្រទេសលោកខាងលិច រួមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បានទទូចកុំឱ្យវាយប្រហារជើងគោកលើទីក្រុងភាគខាងត្បូង រ៉ាហ្វា ដែលជាប់ព្រំដែនអេហ្ស៊ីប និងកំពុងផ្តល់ជម្រកដល់ជនជាតិប៉ាឡេស្ទីនជាងមួយលាននាក់ ដែលបានភៀសខ្លួនចេញពីការវាយប្រហាររយៈពេលប្រាំពីរខែរបស់អ៊ីស្រាអែល លើផ្នែកភាគច្រើនទៀតរបស់តំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm