ចារកម្មអាមេរិក ជឿថាលោក ពូទីន ប្រហែលមិនបានបញ្ជាឱ្យសម្លាប់លោក Navalny ទេ

2024/04/29 11:41:53 am        65

ទីភ្នាក់ងារស៊ើបការណ៍ចារកម្មសម្ងាត់សហរដ្ឋអាមេរិក បានកំណត់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រហែលជាមិនបានបញ្ជាឱ្យគេសម្លាប់អតីតអ្នកនយោបាយប្រឆាំងរុស្ស៊ីដ៏ល្បី លោក អាឡិចស៊ី ណាវ៉ាល់នី (Alexei Navalny) នៅជំរំពន្ធនាគារតំបន់អាកទិក ក្នុងខែកុម្ភៈ នោះទេ នេះបើតាមសារព័ត៌មាន វ៉លស្ទ្រីត ជើណល (Wall Street Journal) បានរាយការណ៍កាលពីថ្ងៃសៅរ៍ (២៧ មេសា)។

លោក ណាវ៉ាល់នី វ័យ ៤៧ ឆ្នាំ គឺជាអ្នករិះគន់ក្នុងស្រុកដ៏សំខាន់បំផុតលើលោក ពូទីន។ សម្ព័ន្ធមិត្តរបស់លោក ដែលអាជ្ញាធរឱ្យឈ្មោះថាជាក្រុមជ្រុលនិយម បានចោទប្រកាន់លោក ពូទីន ថាបានសម្លាប់លោក ណាវ៉ាល់នី ហើយនិយាយថា ពួកគេនឹងផ្តល់ភស្តុតាងដើម្បីគាំទ្រការចោទប្រកាន់នេះ។

វិមានក្រឹមឡាំង បានបដិសេធថាមិនមានការជាប់ពាក់ព័ន្ធណាមួយរបស់រដ្ឋលើការស្លាប់នោះឡើយ ហើយថាលោកបានស្លាប់ដោយរោគាពាធ។ កាលពីខែមុន លោក ពូទីន បានហៅការស្លាប់របស់លោក ណាវ៉ាល់នី ថា «ជារឿងដ៏សោកសៅ» ព្រោះលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រគល់អ្នកនយោបាយជាប់ពន្ធនាគាររូបនោះទៅឱ្យលោកខាងលិចក្នុងការផ្លាស់ប្តូរអ្នកទោស។ សម្ព័ន្ធមិត្តរបស់លោក ណាវ៉ាល់នី ក៏បាននិយាយថា ការផ្លាស់ប្ដូរបែបនេះកំពុងដំណើរការនៅពេលនោះ។

របាយការណ៍ WSJ ដែលដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ បាននិយាយកាលពីថ្ងៃសៅរ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក បានសន្និដ្ឋានថា លោក ពូទីន ប្រហែលជាមិនបានបញ្ជាឱ្យគេសម្លាប់លោក ណាវ៉ាល់នី កាលពីខែកុម្ភៈទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបានឃើញរបាយការណ៍របស់សារព័ត៌មាននោះ ដែលលោកថាជា «ការទាយទុកដោយគ្មានអំណះអំណាង»៕

អត្ថបទដែលទាក់ទង

ការស្រាវជ្រាវ៖ រដូវក្តៅនៅឆ្នាំ ២០២៣ គឺក្តៅខ្លាំងបំផុតក្នុងរយៈពេលពីរពាន់ឆ្នាំ
2024/05/15 08:38:56 am        1
អ៊ីស្រាអែល វាយរុញចូលជ្រៅទៅក្នុងក្រុងរ៉ាហ្វា ខណៈមានការប្រយុទ្ធគ្នាខ្លាំង នៅភាគខាងជើងហ្កាហ្សា
2024/05/15 08:31:38 am        1
ចំហេះព្រៃរាលដាលកាន់តែជិតទីក្រុងផលិតប្រេងភាគខាងលិចរបស់កាណាដា បង្ខំឲ្យជម្លៀសមនុស្ស៦.០០០នាក់
2024/05/15 07:59:18 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការស្រាវជ្រាវ៖ រដូវក្តៅនៅឆ្នាំ ២០២៣ គឺក្តៅខ្លាំងបំផុតក្នុងរយៈពេលពីរពាន់ឆ្នាំ

2024/05/15 08:38:56 am
​អ៊ីស្រាអែល វាយរុញចូលជ្រៅទៅក្នុងក្រុងរ៉ាហ្វា ខណៈមានការប្រយុទ្ធគ្នាខ្លាំង នៅភាគខាងជើងហ្កាហ្សា
2024/05/15 08:31:38 am
​ចំហេះព្រៃរាលដាលកាន់តែជិតទីក្រុងផលិតប្រេងភាគខាងលិចរបស់កាណាដា បង្ខំឲ្យជម្លៀសមនុស្ស៦.០០០នាក់
2024/05/15 07:59:18 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា
2024/05/15 07:23:59 am
​ទួរគី៖ ខ្លួននឹងស្នើសុំធ្វើអន្តរាគមន៍ក្នុងសំណុំរឿងប្រល័យពូជសាសន៍ នៅ ICJ ប្រឆាំងនឹងអ៊ីស្រាអែល
2024/05/14 09:05:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/13 02:14:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/12 03:40:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/14 09:51:19 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am